Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ជប៉ុនចាប់ខ្លួនក្មេងជំទង់ដែលគំរាមបាញ់ទម្លាក់ជើងហោះហើរVietnam Airlines

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
Vietnam Airline

ទីក្រុងតូក្យូ៖ ក្មេងប្រុសអាយុ 17 ឆ្នាំម្នាក់នៅក្នុងខេត្ត Yamagata ប្រទេសជប៉ុនត្រូវបានឃុំខ្លួនដោយចោទប្រកាន់ថាបានគម្រាមបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរពីទីក្រុងតូក្យូទៅហាណូយកាលពីខែមុន។ យោងតាមប៉ូលីសប្រចាំខេត្ត Chiba ក្មេងប្រុសនេះត្រូវបានរកឃើញ បន្ទាប់ពីប៉ូលីសបានតាមដានលេខទូរស័ព្ទរបស់គាត់ និងចាប់ខ្លួនកាលពីថ្ងៃអង្គារ។ សារព័ត៌មានជប៉ុនបានរាយការណ៍ថា ក្មេងប្រុសរូបនេះបានសារភាពថាគាត់មានបញ្ហាផ្លូវចិត្ត។

ជើងហោះហើររបស់ Vietnam Airlines ពីទីក្រុងតូក្យូ ទៅកាន់ទីក្រុងហាណូយ កាលពីថ្ងៃទី៥ ខែមករា ត្រូវត្រឡប់ក្រោយវិញ បន្ទាប់ពីមានការគំរាមកំហែងបាញ់ប្រហារដោយមនុស្សម្នាក់ ដែលអះអាងថាជាជនជាតិអាមេរិក និងនិយាយភាសាជប៉ុន។ បុគ្គលនោះបានទូរស័ព្ទទៅការិយាល័យក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសជប៉ុន ហើយបាននិយាយថា "ជើងហោះហើរ VN5311 បានត្រលប់មក Narita វិញប្រសើរជាង ឬវានឹងត្រូវបានបាញ់ទម្លាក់នៅពេលហោះហើរលើឈូងសមុទ្រតូក្យូ"។

នៅពេលមានការគំរាមកំហែង យន្តហោះប្រភេទ Boeing 787 បានឆ្លងកាត់ឈូងសមុទ្រតូក្យូរួចហើយ មានអ្នកដំណើរ ៤៧ នាក់ និងសមាជិកនាវិក ១៥ នាក់នៅលើយន្តហោះ។

បន្ទាប់ពីពិភាក្សាជាមួយអាជ្ញាធរជប៉ុន អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានអនុញ្ញាតឱ្យយន្តហោះហោះជុំវិញ ហើយចុះចតនៅអាកាសយានដ្ឋាន Fukuoka ដើម្បីត្រួតពិនិត្យសុវត្ថិភា បន្ទាប់មក អាកាសយានដ្ឋានបានរៀបចំបុគ្គលិកផ្នែកសន្តិសុខ និងបច្ចេកទេស ដើម្បីពិនិត្យព័ត៌មាន និងសុវត្ថិភាពនៃការហោះហើរ។

មន្ត្រីជប៉ុនបានទៅមើលអាកាសយានដ្ឋាន ហើយបាននិយាយជាមួយក្រុមអាកាសយានិក និងអ្នកដំណើរដើម្បីវាយតម្លៃស្ថានភាព។ បន្ទាប់ពីរកឃើញសញ្ញាធម្មតា និងចាត់ទុកថាវាមានសុវត្ថិភាពក្នុងដំណើរការ ជើងហោះហើរត្រូវបានអនុញ្ញាតឱ្យចាកចេញពី Fukuoka ទៅកាន់ទីក្រុងហាណូយ ជាកន្លែងដែលវាបានចុះចតនៅម៉ោង ៦:១២ ល្ងាច។

យ៉ាងណាមិញអ្នកដំណើរត្រូវបានជូនដំណឹងថា យន្តហោះមានបញ្ហាបច្ចេកទេសមួយចំនួន ហើយអ្នកទាំងអស់បានមកដល់ទីក្រុងហាណូយដោយសុវត្ថិភាព៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង