Yearendyearend1140x150

ណាតូប្រកាសផែនការថ្មីដើម្បីពង្រឹងនិងការពារអំណាចរបស់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទាហាននៃកងវរសេនាធំទ័ពសេះទី 2 របស់សហរដ្ឋអាមេរិកតម្រង់នៅឯអាកាសយានដ្ឋានក្នុងទីក្រុង Vilseck ប្រទេសអាល្លឺម៉ង់ មុនពេលធ្វើដំណើរទៅកាន់ប្រទេសរូម៉ានីនៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២។

អាម៉េរិក៖ អគ្គលេខាធិការនៃអង្កការណាតូគឺលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអង្គារថា ណាតូកំពុងថ្លឹងថ្លែងជម្រើស ដើម្បីពង្រឹង "ការរារាំង និងការការពារ" របស់ខ្លួន រួមទាំងការបង្កើតក្រុមថាប្រយុទ្ធថ្មីនៅអឺរ៉ុបខាងកើត។ លោក Stoltenberg បាននិយាយបន្ទាប់ពីកិច្ចប្រជុំមួយលោក ក៏បានសោកស្ដាយផងដែរសម្រាប់ "ការប្រើប្រាស់កម្លាំង" ដោយលោកថាឥឡូវនេះគឺជារឿង "ធម្មតាមួយនៅប៉ែកអឺរ៉ុប"។

លោក Stoltenberg បាននិយាយថា "រដ្ឋមន្ត្រីបានសម្រេចចិត្តបង្កើតជម្រើសសម្រាប់ពង្រឹងការរារាំង និងការការពាររបស់ណាតូបន្ថែមទៀត" ដោយបន្ថែមថាអាចនិងរួមបញ្ចូលទាំងស្រុងកងកម្លាំងណាតូដែលលោកកំពុងពិចារណាលើ "ការបង្កើតក្រុមសមរភូមិថ្មីរបស់ណាតូនៅកណ្តាល និងភាគខាងកើត ភាគអាគ្នេយ៍នៃអឺរ៉ុប"។

អគ្គលេខាធិការរូបនេះបានបង្ហើបឱ្យដឹងថា ប្រទេសបារាំងបានស្ម័គ្រចិត្តដើម្បី "ដឹកនាំក្រុមសមរភូមិបែបថ្មីមួយក្នុងប្រទេសរូម៉ានី"។ លោក Stoltenberg បានបន្ថែមថា "មេបញ្ជាការយោធារបស់យើងឥឡូវនេះនឹងធ្វើការលើព័ត៌មានលម្អិត និងរាយការណ៍ត្រឡប់មកវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ" ។

មន្ត្រីរូបនេះបានស្តីបន្ទោសពីតម្រូវការសម្រាប់ការបង្កើនកម្លាំងយោធាបន្ថែមទៀតនៅផ្នែកខាងកើតរបស់ប្លុកណាតូចំពោះសកម្មភាពរបស់រុស្ស៊ី។ លោកបានអះអាងថា ការប្រឈមមុខដាក់គ្នាជាបន្តរវាងក្រុងម៉ូស្គូ និងលោកខាងលិចដែលផ្តោតជុំវិញប្រទេសអ៊ុយក្រែន «បានបង្ហាញរួចហើយថា យើងប្រឈមនឹងវិបត្តិសន្តិសុខអឺរ៉ុបរួម»។

យ៉ាងណាមិញ ទីក្រុងមូស្គូបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនបានត្រៀមលក្ខណៈដើម្បីប្រកួតប្រជែងគោលការណ៍ជាមូលដ្ឋានដែលបានគាំទ្រសន្តិសុខរបស់យើងអស់ជាច្រើនទសវត្សរ៍មកហើយ យើងជារុស្សីបានតៀមខ្លួនជាស្រេចប្រសិនបើជាមានការគំរាមគំហែងមកដែនដីរុស្សីរបស់យើង។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងមូស្គូបាននិយាយថា ខ្លួនបានចាប់ផ្តើមប្រគល់អង្គភាពយោធារបស់ខ្លួនទៅកាន់មូលដ្ឋានរបស់ពួកគេវិញ បន្ទាប់ពីការធ្វើសមយុទ្ធរួមទ្រង់ទ្រាយធំនៅក្នុងប្រទេសបេឡារុស្សនៅតំបន់ជិតព្រំដែនអ៊ុយក្រែន។

ការប្រកាសដកខ្លួននេះត្រូវបានជួបជាមួយនឹងមន្ទិលសង្ស័យនៅក្នុងប្រទេសលោកខាងលិច ទោះបីជាយ៉ាងណាក៏ដោយ ដោយលោក Stoltenberg បាននិយាយនៅមុននេះថា រុស្ស៊ីនៅតែ "រក្សាសមត្ថភាពនៃការលុកលុយពេញលេញលើអ៊ុយក្រែនដោយលោកមិនបញ្ចាក់ពេលវេលានៃការលុកលុយរបស់រុស្សីឡើយ"។

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោនមិនបានសង្កេតឃើញ "ការដកថយរបស់រិស្សីត្រឹមជាឆាកល្វោនប៉ុណ្ណោះ" ដោយកងទ័ពរុស្ស៊ីនៅតែបន្ត "ទ្រង់ទ្រាយធំ" នៅតាមព្រំដែនអ៊ុយក្រែនដដែល។

គួររំលឹកវិញផងដែរថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ មន្ត្រីបស្ចិមប្រទេស និងប្រព័ន្ធផ្សព្វផ្សាយកំពូលបានចោទប្រកាន់រុស្ស៊ីម្តងហើយម្តងទៀតអំពីផែនការវាយប្រហារអ៊ុយក្រែន ដោយលាបពណ៌ចលនារបស់ទាហានរុស្ស៊ីនៅតំបន់ជុំវិញព្រំដែនជាការត្រៀមសម្រាប់ "ការលុកលុយ"។

យ៉ាងណាមិញទីក្រុងមូស្គូបានបដិសេធជានិច្ចនូវការចោទប្រកាន់នេះ ដោយបានចង្អុលបង្ហាញថា ខ្លួនមានសិទ្ធិពេញលេញក្នុងការផ្លាស់ទីអង្គភាពយោធារបស់ខ្លួនគ្រប់ទីកន្លែងដែលខ្លួនពេញចិត្តនៅក្នុងទឹកដីរបស់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង