
ភ្នំពេញ៖ លោក គីម ហ៊ាង ដែលគេស្គាល់ថាជាអ្នកជំនាញផ្នែកអចលនទ្រព្យ បានចេញលិខិតសូមទោសជាសាធារណៈ ចំពោះការប្រើពាក្យសម្តីវាយប្រហារ ប៉ះពាល់ដល់សម្បត្តិបេតិភណ្ឌពិភពលោក តំបន់សៀមរាបអង្គរ។
សូមបញ្ជាក់ឈ្មោះ គីម ហ៊ាង ភេទប្រុស ជាវាគ្មិនម្នាក់ នៅក្នុងសិក្ខាសាលាអចលនទ្រព្យ ឆ្នាំ២០២២ ស្តីអំពី អនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ក្រោយជំងឺរាតត្បាតកូវីដ-១៩ ធូរស្រាល កាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ អង្គរផារ៉ាឌី ក្រុងសៀមរាប ខេត្តសៀមរាប។
