ព្រះសង្ឃនៅតាមទីអារាម ព្រមទាំងប្រជាពុទ្ធបរិស័ទខ្មែររៀបចំតុបតែង និង ចូលរួមប្រារព្ធពិធីបុណ្យមាឃបូជា ដោយប្រកាន់ខ្ជាប់នូវស្មារតីបង្ការការចម្លងជំងឺកូវីដ១៩។
បុណ្យមាឃបូជា គឺជាបុណ្យមួយក្នុងបណ្ដាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនាលើសកលលោក តែងតែប្រារព្ធធ្វើពុំដែលខាន ដើម្បីរម្លឹកដល់អភិលក្ខិតសម័យទាំងពីរនៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើង នៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ។