Yearendyearend1140x150

ហុងកុងបើកគ្លីនិកពិសេសចំនួន៧ ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ដែលមានរោគសញ្ញាស្រាល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
ហុងកុងបើកគ្លីនិកពិសេសចំនួន៧ ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ដែលមានរោគសញ្ញាស្រាល ប្រភពរូប៖ ស៊ីស៊ីថាមស៍

ហុងកុង៖ អាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយថា គ្លីនិកចំនួន៧ ត្រូវបានបើកនៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង (SAR) នៅថ្ងៃពុធ ដើម្បីព្យាបាលអ្នកជំងឺ ដែលមានរោគសញ្ញាស្រាល ខណៈដែលតំបន់នេះបានឃើញការកើនឡើងនៃការឆ្លងនាពេលថ្មីៗនេះ។

យោងតាមទិន្នន័យពីមជ្ឈមណ្ឌលការពារសុខភាពនៅថ្ងៃអង្គារនេះ ប្រហែល ១,៦១៩ ករណីដែលត្រូវបានបញ្ជាក់ថ្មីនៃកូវីដ១៩ ត្រូវបានរាយការណ៍នៅក្នុងទីក្រុងហុងកុង។ អាជ្ញាធរមូលដ្ឋានបានប្រកាសពីវិធានការដ៏មានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩។

អាជ្ញាធរមន្ទីរពេទ្យហុងកុង បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងបើកគ្លីនិកចំនួន៧ ចាប់ពីថ្ងៃពុធដើម្បីព្យាបាលអ្នកជំងឺ ដែលមានរោគសញ្ញាស្រាល។ « យើងសង្ឃឹមថានឹងជួយព្យាបាលអ្នកជំងឺ ដែលបានទទួលការធ្វើរោគវិនិច្ឆ័យបឋមនៃកូវីដ១៩ ហើយកំពុងរង់ចាំចូលមន្ទីរពេទ្យ។ ប្រសិនបើពួកគេមានរោគសញ្ញាស្រាលដូចជា គ្រុនក្តៅ ក្អក និងឈឺបំពង់ក ពួកគេអាចព្យាបាលបាននៅគ្លីនិក ដែលបានកំណត់ទាំងនេះ»។

កាលពីថ្ងៃអង្គារ លោកស្រី Carrie Lam នាយកប្រតិបត្តិនៃតំបាននិយាយថា រដ្ឋាភិបាលក្នុងតំបន់បានទិញឧបករណ៍ធ្វើតេស្តអង់ទីហ្សែនរហ័សកូវីដ១៩ ជាង ១០០ លានគ្រឿង ដើម្បីកែលម្អការរកឃើញ។ ឧបករណ៍ទាំងនេះ នឹងត្រូវចែកចាយដល់សហគមន៍អាទិភាពស្របតាម។

លើសពីនេះ រដ្ឋាភិបាលក្នុងតំបន់ក៏នឹងប្រែក្លាយលំនៅដ្ឋានសាធារណៈ ដែលមានស្រាប់មួយចំនួនទៅជាតំបន់ដាច់ដោយឡែក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ថ្មីៗនេះអាជ្ញាធរកណ្តាលរបស់ប្រទេសចិនបានយល់ព្រមគាំទ្ររដ្ឋាភិបាលហុងកុង ក្នុងការចាត់វិធានការទាំងអស់ដែលត្រូវការ ដើម្បីទប់ស្កាត់រលកទី៥នៃ កូវីដ១៩។

រដ្ឋាភិបាលកណ្តាល និងខេត្តក្វាងទុង នឹងចាត់វិធានការដើម្បីធានាការផ្គត់ផ្គង់ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដល់ហុងកុង ហើយក្រុមការងារចំនួន ៥ នឹងត្រូវបានបង្កើតឡើង ដើម្បីពង្រឹងសមត្ថភាពរបស់ហុងកុងក្នុងការធ្វើតេស្ត និងការដាក់ឱ្យនៅដាច់ដោយឡែក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង