ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវប្រជាពលរដ្ឋកម្ពុជាទាំងអស់មិនត្រូវមេីលស្រាលលេីលទ្ធភាពវ៉ៃលុកនៃវីរុសអូមីក្រុងនាពេលនេះឱ្យសោះ។ការអំពាវនាវនេះ ខណៈដែលប្រទេសមួយចំនួនបានស្លាប់ដោយសារជំងឺអូមីក្រុងនេះ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា នៅតាមបណ្តាប្រទេសមួយចំនួនលេីសាកលលោក និងក្នុងតំបន់ មានរកឃេីញករណីឆ្លងអូមីក្រុងជារៀងរាល់ថ្ងៃ ក្នុងនោះក៏មានកម្ពុជា ហេីយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ ក៏កេីតមានរួចហេីយដែរនៅលេីអ្នកដែលមានជំងឺប្រចាំកាយ និងអ្នកដែលមិនបានចាក់វ៉ាក់សាំង ឫចាក់មិនគ្រប់ដូស។ ដូច្នេះមិនត្រូវមេីលស្រាលលេីលទ្ធភាពវ៉ៃលុកនៃវីរុសអូមីក្រុងនាពេលនេះឱ្យសោះ។
បើតាមលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អូមីក្រុងបាននិងកំពុងឆ្លងនៅក្នុងសហគមន៍យេីងហេីយណា ជាពិសេសកន្លែងដែលមានមនុស្សម្នាច្រេីនកុះករ កន្លែងបិទជិតៗគ្មានខ្យល់ចេញចូលប្រេីតែម៉ាស៊ីនត្រជាក់ និងកន្លែងជួបជុំគ្នាច្រេីនពេកខ្វះការអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ហេីយឱ្យតែយេីងធ្វេសប្រហែសលទ្ធភាពនៃការឆ្លង គឺមានខ្ពស់ហេីយ។
លោកជំទាវអំពាវនាវសារជាថ្មីឱ្យពលរដ្ឋទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដោយត្រូវនាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា គ្រប់ដូសមូលដ្ឋាន និងដូសជំរុញ ។យកចិត្តទុកដាក់ បន្តអនុវត្តន៍វិធានការ ៣ ការពារ ។ កុំបង្កឱ្យមានការជួបជុំគ្នាក្នុងចំនួនកេីនឡេីងច្រេីន។ កុំទៅកន្លែងមនុស្សច្រេីនកុះករ កន្លែងបិទជិតៗ កុំជួបជុំគ្នាច្រេីនជាដេីម។
បេីមានការសង្ស័យ៖ សុំធ្វេីតេស្តរហ័សដោយខ្លួនឯង បេីវិជ្ជមានកូវីដ-១៩ សុំនៅដាច់ដោយឡែក ។ចូលរួមផ្សព្វផ្សាយនូវវិធានការការពារខាងលេីដល់ក្រុមគ្រួសារ និងសហគមន៍របស់យេីង ដេីម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ អូមីក្រុងនេះ កុំឱ្យរាតត្បាតធំធេង ឱ្យសោះ ពីពេលនេះតទៅ៕