ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ី នឹងបន្ធូរបន្ថយការគ្រប់គ្រងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ចាប់ពីសប្តាហ៍ក្រោយទៅ។ ដោយអ្នកដំណើរដែលបានទទួលវ៉ាក់សាំងដូសជំរុញ រឺ ដូសទី ៣ រួច ស្របតាម PCR តេស្តដែលត្រូវធ្វើចត្តាឡឺស័កពី ៥ ថ្ងៃ បន្ថូរមកត្រឹម ៣ ថ្ងៃ ចាប់ពីខែមិនា ដែលត្រូវបានរំពឹងថានឹងអនុវត្តចំពោះអ្នកដំណើរចូលមកទាំងអស់។
បើតាមរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការដែនសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូណេស៊ី លោក Luhut Binsar Pandjaitan កាលពីថ្ងៃចន្ទថា ចាប់ពីសប្តាហ៍ក្រោយ អ្នកដំណើរមិនថាមានសញ្ជាតិណាដែលត្រូវចាក់វ៉ាក់សាំងដូសជំរុញរួច គឺត្រូវឆ្លងកាត់ការធ្វើតេស្តចាប់ពីថ្ងៃចូលមក និងថ្ងៃទី ៣ នៃការធ្វើចត្តាឡឺស័ក ហើយបើលទ្ធផលមិនឆ្លង គឺអាចបញ្ចប់ការធ្វើចត្តាឡឺស័កបាន។
លោកបានបន្តថា ណែនាំដល់អ្នកដំណើរឱ្យធ្វើតេស្ត ដោយខ្លួនឯងនៅថ្ងៃទី ៥ បន្ទាប់ពីត្រូវបានដោះលែងពីការធ្វើចត្តាឡឺស័កសម្រាប់ហេតុផលសុវត្ថិភាព ហើយសម្រាប់អ្នកដំណើរផ្សេងទៀត ពួកគេនៅតែត្រូវរក្សាការធ្វើចត្តាឡឺស័ករយៈពេល ៥ ថ្ងៃដដែល។
ទោះជាយ៉ាងណាក៏ដោយ លោកជឿជាក់ថា ពេលដែលជំងឺឆ្លងកូវីដ-១៩ និងការចាក់វ៉ាក់សាំងនៅតែបន្តប្រសើរឡើង គោលការណ៍លើកលែង ការធ្វើចត្តាឡឺស័ក នឹងត្រូវអនុវត្តចាប់ពី ខែមេសា ឆ្នាំនេះ៕