Yearendyearend1140x150

អ៊ុយក្រែនអាចនឹងរកផ្លូវរារាំងការផ្ទុះសង្រ្គាមបាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អង្កការណាតូ

ចក្រភពអង់គ្លេស៖បេសកជនប្រចាំនៅចក្រភពអង់គ្លេស Vadym Prystaiko បាននិយាយថាទីក្រុង គៀវ កំពុងស្វែងរក "វិធីល្អបំផុត" សម្រាប់ដោះស្រាយវិបត្តិបច្ចុប្បន្ន។ បញ្ហារុស្សី និងអ៊ុយក្រែនកំពុងតែឈានជើងចូលក្នងភ្នក់ភ្លើងសង្រ្កាមបើទោះបីជាមានការដោះស្រាយបែបការទូតកន្លងទៅក៏ដោយ។

ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅចក្រភពអង់គ្លេស លោក Vadym Prystaiko ហាក់ដូចជាលើកឡើងពីលទ្ធភាពដែលទីក្រុងគៀវអាច ចូលរួមជាមួយអង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកសម្រាប់ជាប្រយោជន៍នៃការទប់ស្កាត់ជម្លោះដ៏ធំជាមួយរុស្ស៊ី ខណៈដែលរុស្សីកំពុងថ្កោលទោស អ៊ុយក្រែន និងណាតូជាខ្លាំង។

លោក Stephen Nolan អ្នកយកព័ត៌មានរបស់ BCCបានធ្វើបទបង្ហាញ កាលពីថ្ងៃអាទិត្យថា ប្រសិនបើប្រទេសអង់គ្លេសអាច "សញ្ជឹងគិតអំពីដោះស្រាយណាមួយជូនទៅអ៊ុយក្រែននោះវាជារឿងមួយដ៏ប្រសើរ" ដើម្បីបញ្ចៀសសង្រ្គាមនោះ តែយ៉ាងណាមិញអ្នកនាំពាក្យរបស់អ៊ុយក្រែនគឺលោក Prystaiko បានឆ្លើយតបថា យើងត្រៀមខ្លួនជានិច្ចសម្រាប់ការវាយលុករបស់រុស្សីណាមួយចូលមកទឹកដីយើង។ លោកបន្តថាលោកសោកស្ដាយចំពោះការពិតដែលថាអ៊ុយក្រែនមិនមែនជាផ្នែកនៃសម្ព័ន្ធភាពយោធាណារបស់មហាអំណាចណាមួយនាពេលបច្ចុប្បន្ននេះ។ លោកបានកត់សម្គាល់ថា ក្រុងគៀវនឹងត្រូវប្រឈមមុខនិងរុស្សីដែលជាសត្រូវដ៏ធំនិងខ្លាំងខ្លាមួយនៅលោកពិភពលោក។

អ្នកការទូតរូបនេះបាននិយាយដោយសំដៅទៅកាន់ប្រទេសប៉ូឡូញ សាធារណរដ្ឋស្លូវ៉ាគី រូម៉ានីថា "យើងនឹងបន្តការពារសន្តិភាពពិភពលោក និងបណ្តាលសម្ព័ន្ធមិត្តរបស់ណាតូទាំងអស់" ។

ដោយឡែកទីក្រុងមូស្គូបានបញ្ចាក់ម្តងហើយម្តងទៀតជុំវិញការពង្រីកអំណាចរបស់អង្គការណាតូទៅភាគខាងកើត ដោយសំដៅទៅលើប្រទេសរូម៉ានី ជា "ទីស្នាក់ការរបស់ណាតូ" និង "ការគំរាមកំហែងទាំងស្រុង" ចំពោះសន្តិសុខរបស់រុស្ស៊ី បន្ទាប់ពីទីក្រុង Bucharest បានយល់ព្រមធ្វើជាម្ចាស់ផ្ទះនូវធាតុផ្សំនៃប្រព័ន្ធប្រឆាំងមីស៊ីលរបស់ណាតូនៅលើទឹកដីរបស់ខ្លួន។ សំណើសន្តិសុខរបស់រុស្ស៊ី បានបង្ហាញក្នុងខែធ្នូ ហើយមានគោលបំណងជំរុញស្ថិរភាពនៅអឺរ៉ុប ស្រមៃមើលការដកកងកម្លាំងបរទេស បរិក្ខារ និងសព្វាវុធពីអតីតរដ្ឋ Warsaw Pact ដែលបានចូលរួមជាមួយណាតូក្រោយឆ្នាំ ១៩៩៧ រួមទាំងពីប៊ុលហ្គារី និងរូម៉ានី។ ការទាមទារស្នូលមួយក្នុងចំណោមការទាមទាររបស់រុស្ស៊ីគឺថា អ៊ុយក្រែនមិនដែលក្លាយជាសមាជិកនៃប្លុកយោធានោះទេ។

គួររំលឹកវិញផងដែលថា កន្លងមក វ៉ាស៊ីនតោន និងអង្គការណាតូបានព្រមានរុស្សីផ្ទួនៗប្រសិនបើរុស្សីនៅតែគគ្លើនឈ្លានពានអ៊ុយក្រែននោះ ណាតូ និងឲ្យរុស្សីសងការខូចខាតទាំងស្រុង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង