Cctime 6monthsfree desktop
Cc times  web banner kh (2)

លោក ជួន លីហេង ប្រាប់ពីវិធីប្រឡងចូលរៀននៅ«រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ»

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាពដោយ លោក ជួន លីហេង

ភ្នំពេញ៖ លោកជួន លីហេង បានបញ្ចប់ការសិក្សាបរិញ្ញាបត្រច្បាប់ ពីសាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច តាំងពីឆ្នាំ២០២០មកម្លេះ។ ក្រោយបញ្ចប់ការសិក្សា លោកលីហេង បានធ្វើការជាមន្ត្រីផ្នែកច្បាប់ នៅក្រុមហ៊ុនឯកជនមួយនៅភ្នំពេញ។ បច្ចប្បន្នលោកជាសិស្សក្រឡាបញ្ជី ជំនាន់ទី៨ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។

តាមរយៈការសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ លោកជួន លីហេង បានអោយដឹងថា លោកចង់ក្លាយជាចៅក្រមម្នាក់នាថ្ងៃអនាគត។ ដូច្នេះទើបលោក ដាក់ពាក្យប្រឡងចូលរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ជាកន្លែងមួយដែលជួយអោយការងារនាថ្ងៃអនាគតបានជោគជ័យ។ បច្ចុប្បន្នលោក លីហេង ជាមន្ត្រីផ្នែកច្បាប់ នៅក្នុងក្រុមហ៊ុនឯកជនមួយ។

រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ជាសាលាតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលបណ្ដុះបណ្ដាលផ្នែកច្បាប់តែមួយគត់នៅក្នុងប្រទេសកម្ពុជា។ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ជាកន្លែងដែលនិស្សិតផ្នែកច្បាប់ សម្រេចនូវក្ដីស្រមៃរបស់ពួកគេ ដើម្បីក្លាយទៅជាចៅក្រម ព្រះរាជអាជ្ញា សារការី និង អាជ្ញាសាលាជាដើម។

សិស្សដែល មានបំណងប្រឡងចូលរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ គឺត្រូវតែជាសិស្សដែលរៀនចប់ផ្នែកច្បាប់តែប៉ុណ្ណោះ។ បេក្ខជនដែលជានិស្សិត ត្រូវមានអាយុយ៉ាងច្រើន ៣០ឆ្នាំ និងអាយុ ៣៥ឆ្នាំយ៉ាងច្រើន សម្រាប់បេក្ខជនជាមន្ត្រីរាជការ។ ការប្រឡងនេះដែរ គឺមានពីរដំណាក់កាល។ ទីមួយគឺវិញ្ញាសាសរសេរ បន្ទាប់ពីជាប់ការប្រឡងដំណាក់កាលទីមួយ គឺវិញ្ញាសាសួរផ្ទាល់មាត់នៅដំណាក់កាលទីពីរ។

លោក លីហេង បានបន្ថែមថា លោកបានត្រៀមលក្ខណៈជាច្រើននៅក្នុងការប្រឡងនេះ។ លោកនិងក្រុមមិត្តភក្ដិរបស់លោក បានបង្កើតជាក្លឹបសិក្សា ដើម្បីសិក្សាពីវិញ្ញាសារដែលបានចេញកាលពីឆ្នាំមុនៗ។ ស្រាវជ្រាវពីច្បាប់ ដែលអាចចេញនៅក្នុងការប្រឡង។ សួរព័ត៌មានទាក់ទងនឹងការប្រឡង ពីលោកគ្រូ អ្នកគ្រូ និង សិស្សច្បងដែលបានជាប់នៅក្នុងការប្រឡង។

លោកលីហេង បានបន្ដថា ដើម្បីប្រឡងចូលរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ សិស្សនិស្សិតត្រូវខិតខំសិក្សាចាប់តាំងពីឆ្នាំសិក្សាថ្នាក់មូលដ្ឋានមកម្លេះ។ សិស្សនិស្សិតគួរតែចួលរួមសិក្ខាសាលាផ្សេងៗដែលទាក់ទងនឹងច្បាប់ និងការចុះកម្មសិក្សាជាដើម។ ម្យ៉ាងវិញទៀត លោក លីហេង បាននិយាយថា ការរៀនដោយខ្លួនឯងក៏ជាកត្តាមួយសំខាន់ផងដែរ។

គួរបញ្ជាក់ថា នៅថ្ងៃទី ២៨ ខែមករា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានផុសនៅលើទំព័រហ្វេសប៊ុកផ្លូវការ Royal Academy For Judicial Professions អំពីលទ្ធផលនៃកាប្រឡងប្រជែង ជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី៨។ក្នុងនោះមានបេក្ខជនចូលរួមប្រឡងរហូតដល់៩៣២នាក់ និងមានបេក្ខជនត្រឹមតែ១០១នាក់ ដែលបានជាប់នៅក្នុងការប្រឡងប្រជែងមួយនេះ៕

រូបភាពដោយ លោក ជួន លីហេង


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង