Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្មវិធី Kid-KATHON បើកជ្រើសរើស«សិស្សកម្រិតអនុវិទ្យាល័យទាំងរដ្ឋ និងឯកជន» ដើម្បីចូលរួមប្រកួតបង្កើតដំណោះស្រាយបច្ចេកវិទ្យា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កម្មវិធី Kid-KATHON ២០២៥ កំពុងបើកទទួលពាក្យពីសិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់ទី ៧ ដល់ទី ៩ ទាំងរដ្ឋ និងឯកជនទូទាំងប្រទេសកម្ពុជា ដែលមិនធ្លាប់មានបទពិសោធន៍ ឬចេះសរសេរកូដ ក្នុងការចូលរួមប្រកួតប្រជែងបង្កើតគំនិតថ្មីៗក្នុងការដោះស្រាយបញ្ហាសង្គមតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។ កម្មវិធីនេះមិនត្រឹមតែជាវេទិកាដែលអនុញ្ញាតឱ្យយុវជនវ័យក្មេងបានចូលរួមដោយមិនបង់ប្រាក់នោះទេ តែកម្មវិធីក៏នឹងជម្រុញស្មារតីពួកគេបោះនូវជំហានថ្មីមួយដើម្បីទទួលបានបទពិសោធន៍រៀនសូត្រពីបច្ចេកវិទ្យា នវានុវត្តន៍ បណ្តុះសាមគ្គីភាព ការធ្វើការជាក្រុម ការនិយាយជាសាធារណៈ ព្រមទាំងពង្រឹងភាពក្លាហាន។

យោងតាម Kid-KATHON ២០២៥ បានឱ្យដឹងថា កម្មវិធីប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែឧសភា និង ១ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។ កម្មវិធីនេះនឹងណែនាំ សិស្សអោយចេះច្នៃប្រឌិតដំណោះស្រាយបច្ចេកវិទ្យាដោយប្រើឧបរណ៍Mircrobit តាមរយៈការសរសេរកូដកម្រិតមូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (UN SDGs) ជាពិសេសប្រធាន បទដែលពាក់ព័ន្ធនឹងបញ្ហាដែលកំពុងកើតមាននៅកម្ពុជា និងសកលលោក។

Kid-KATHON បានគូសបញ្ជាក់ថា សម្រាប់សិស្សានុសិស្សដែលមិនធ្លាប់ចូលរួមកម្មវិធីនេះកន្លងមក អាចចុះឈ្មោះចូលរួមប្រកួតតាមរយៈ តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ (ម៉ោង ១១:៥៩យប់)។

គួររំលឹកថា ចាប់តាំងពីឆ្នាំដំបូង(២០២១) មកទល់ពេលនេះ Kid-KATHON បានបណ្តុះបណ្តាលសិស្សានុសិស្សកម្ពុជាប្រមាណ ៣០០ នាក់ ភាគច្រើនជាប្អូនៗដែលមិនមានបទពិសោធន៍សរសេរកូដ។ តាមរយៈការបំផុសចំណាប់អារម្មណ៍លើវិស័យ STEMនេះ អ្នកចូលរួមទាំងអស់ក៏បានបង្កើតគម្រោងបច្ចេកវិទ្យាសរុបជិត ៦០ រួចមកហើយ។ កម្មវិធីនេះត្រូវបានរៀបចំដោយ Tech for Kids Academy ជាមួយនឹងកិច្ចគាំទ្រដោយមូលនិធិ ស.អ ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង