Smart saver cctime web bannertif

អង្គការហាប់ស្វែលផ្តល់អាហារូបករណ៍ដល់ «សិស្សនារីទី១២» ដែលនឹងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាឆ្នាំនេះ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អង្គការហាប់ស្វែល ផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅ អាហារ និងការបណ្តុះបណ្តាលសម្រាប់«សិស្សស្រី»ដែលសិក្សាថ្នាក់ទី១២នៅឆ្នាំសិក្សានេះ ដែលនឹងជាប់បាក់ឌុប ប៉ុន្តែមិនទាន់ចូលរៀននៅសាកលវិទ្យាល័យណាមួយដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យនៅភ្នំពេញ។

រូបតំណាងពី៖ គេហទំព័រអង្គការ Harpswell

បើតាមការផ្សព្វផ្សាយក្នុងគេហទំព័រហ្វេសប៊ុករបស់អង្គការហាប់ស្វែលបានឱ្យដឹងថា អង្គការកំពុងបើកទទួលពាក្យអាហារូបករណ៍ឆ្នាំសិក្សា ២០២៥-២០២៦ ដែលផ្តល់ជា កន្លែងស្នាក់នៅ អាហារប្រចាំថ្ងៃ និងវគ្គបណ្តុះបណ្តាលផ្សេងៗដូចជាភាសាអង់គ្លេស ភាសាបារាំង កុំព្យូទ័រ ការពិភាក្សាជជែកដេញដោល ជំនាញការងារ ពលរដ្ឋវិទ្យា ការត្រិះរិះពិចារណា សំណេរវិភាគ និងភាពជាអ្នកដឹកនាំផងដែរ។

រូបតំណាងពី៖ គេហទំព័រអង្គការ Harpswell

លក្ខខណ្ឌនៃការដាក់អាហារូបករណ៍នេះ សិស្សដែលដាក់អាហារូបករណ៍ ត្រូវតែជាសិស្សនារីដែលពូកែក្នុងថ្នាក់ និងទទួលបាននិទ្ទេសល្អក្នុងការប្រលងមធ្យមសិក្សាទុតិយភូមិ ព្រមទាំងមានភាពសកម្មក្នុងការចូលរួមនិងយល់ដឹងពីកិច្ចការសង្គម ។ បន្ថែមពីនេះទៅទៀត ត្រូវមានចំណេះដឹងខ្លះៗពីភាសាអង់គ្លេស និងមានទស្សនវិស័យសម្រាប់អនាគតរបស់ខ្លួន និងប្រទេសជាតិ។ប្រសិនបើមានចំណាប់អារម្មណ៍ សិស្សានុសិស្សអាចដាក់ពាក្យតាមរយៈ តំណភ្ជាប់  ឱ្យបានមុនថ្ងៃទី ១០ មិថុនា ឆ្នាំ២០២៥។

គួរបញ្ជាក់ផងដែរថា អាហារូបករណ៍នេះត្រូវបានផ្តល់ជូនសម្រាប់សិស្សនារី ដែលសិក្សាថ្នាក់ទី១២នៅឆ្នាំសិក្សានេះ ដែលនឹងជាប់បាក់ឌុប ប៉ុន្តែមិនទាន់ចូលរៀននៅសាកលវិទ្យាល័យណាមួយដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យនៅភ្នំពេញ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង