Smart saver cctime web bannertif

យុវជនមួយក្រុមរៀបចំ«ការបណ្តុះបណ្តាលពីមូលដ្ឋាននៃរ៉ូបូត»ដោយឥតគិតថ្លៃដល់សិស្សថ្នាក់ទី១០និងទី១១

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ Blocks F&D ជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១០ និងទី១១ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃដោយផ្តោតលើរ៉ូបូត ដើម្បីសិស្សអាចយល់ដឹងពីបច្ចេកវិទ្យា មូលដ្ឋានគ្រឹះនៃរ៉ូបូត ពីការរចនាគំនិតរហូតដល់ការតម្លើងជារូបរាង។ កម្មវិធីនេះនឹងបិទទទួលពាក្យត្រឹមថ្ងៃទី៧ ឧសភា ២០២៥។

យោងតាមសេចក្តីជូនដំណឹងនៃគេហទំព័រ Blocks F&D បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលពីរ៉ូបូតនេះ នឹងមានរយៈពេលប្រមាណ ១៤សប្តាហ៍ ដែលរាប់ចាប់ពីថ្ងៃ ១៦ ឧសភា ២០២៥ រហូតដល់ថ្ងៃទី ២៨ មិថុនា ២០២៤។ ការសិក្សានឹងប្រព្រឹត្តទៅនាថ្អៃសុក្រ និងថ្ងៃសៅរ៍ ដែលថ្ងៃសុក្រចាប់ផ្តើមរៀននៅម៉ោង ៤:៣០ ដល់ ៦:៣០ ល្ងាច រីឯថ្ងៃសៅរ៍ ពីម៉ោង ១:៣០ ដល់ម៉ោង ៥:៣០ល្ងាច។ ទីតាំងនៃការសិក្សាស្ថិតនៅ OMF Cambodia នៅផ្លូវ 604 ទួលគោក។

សេចក្តីជូនដំណឹងនេះបានគូសបញ្ជាក់ថា ដើម្បីអាចដាក់ពាក្យបាន បេក្ខជនត្រូវមានការប្តេជ្ញាចិត្តចូលរួម ដែលសិស្សត្រូវប្តេជ្ញាចូលរួមយ៉ាងហោចណាស់ 90% នៃវគ្គដែលបានលើកឡើង។ បន្ថែមពីនេះ សិស្សត្រូវមានការយល់ដឹងជាមូលដ្ឋានអំពីភាសាអង់គ្លេស ដើម្បីអនុវត្តតាមឯកសារដែលត្រូវប្រើក្នុងវគ្គសិក្សា។

បើតាមប្រភពដដែល បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមរយៈ តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី ៧ ឧសភា ២០២៥។ សិស្សដែលត្រូវបានជ្រើសរើសទៅវគ្គបន្តទៀត នឹងឆ្លងកាត់ការវាយតម្លៃនៅថ្ងៃទី ១០ ឧសភា ២០២៥ ដែលផ្តោតទៅលើសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេស និងសកម្មភាពនានា។

គួរបញ្ជាក់ថា កម្មវិធីសិក្សាមាន៤ផ្នែកធំៗ មូលដ្ឋានគ្រឹះនៃរ៉ូបូត មូលដ្ឋានគ្រឹះនៃមេកានិច មូលដ្ខានគ្រឹះនៃអេឡិចត្រូនិច និង Autonomous Robotics៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង