
ភ្នំពេញ៖ សហរដ្ឋអាមេរិកមានមោទនភាពក្នុងការធ្វើការសហការជាមួយដៃគូនៅកម្ពុជា នៅក្នុងការប្រយុទ្ធជាអន្តរជាតិ ប្រឆាំងនឹងការជួញដូរសត្វព្រៃ។
នៅឆ្នាំ ២០១៨ ដោយមានសេនានុព័ន្ធស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក នៅភ្នំពេញ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានចាប់បានភ្លុកដំរីដែលគេរត់ពន្ធខុសច្បាប់ចំនួន ១០២៦ ដែលត្រូវបានដឹកពីអាហ្រ្វិក ចូលមកកម្ពុជា។
នៅដើមសប្តាហ៍នេះ លោក Benjamin Wohlauer អនុប្រធានទូតអាមេរិក បានទៅសង្កេតមើលប្រតិបត្តិការដកយកសំណាកភ្លុកដំរី ដើម្បីយកទៅធ្វើកោសល្យវិច័យ DNA ភ្លុកទាំងនោះ ដែលនឹងជួយដល់មន្រ្តីអាមេរិក និងកម្ពុជា កំណត់បាននូវទីតាំងដែលគេបាញ់សត្វដំរីទាំងនេះយកភ្លុក នៅអាហ្វ្រិក និងនិន្នាការទាក់ទងនឹងក្រុមរត់ពន្ធសត្វព្រៃអន្តរជាតិ។