Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

អង់គ្លេសរកឃើញការឆ្លងជំងឺគ្រុនក្តៅLassaដែលស្រដៀងនឹងមេរោគ Ebolaចំនួន២ករណី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អង់គ្លេសរកឃើញការឆ្លងជំងឺគ្រុនក្តៅ Lassa ដែលស្រដៀងនឹងមេរោគ Ebolaចំនួន២ករណី  ប្រភពរូប៖ RT

ក្រុងឡុងដ៍៖ ទីក្រុងឡុងដ៍បានបញ្ជាក់កាលពីថ្ងៃពុធថា មនុស្សពីរនាក់ដែលទើបត្រឡប់មកចក្រភពអង់គ្លេសវិញពីអាហ្វ្រិកខាងលិច ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានគ្រុនក្តៅ Lassa ដែលស្រដៀងនឹងមេរោគ Ebola ។

រដ្ឋាភិបាលបាននិយាយថា ករណីទាំងនេះត្រូវបានរកឃើញនៅក្នុងគ្រួសារតែមួយ ដែលរស់នៅភាគខាងកើតនៃប្រទេសអង់គ្លេស ដោយបន្ថែមថា ករណីសង្ស័យទីបីកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ រោគសញ្ញានៃជំងឺនេះរួមមាន គ្រុនក្តៅ ខ្សោយ ឈឺក្បាល និងក្អួត។ វាក៏អាចនាំអោយមានការហូរឈាមតាមមាត់ រលាកក្រពះពោះវៀន ឬទ្វាមាស ហើយអាចបណ្តាលឱ្យស្លាប់ជាយថាហេតុ ទោះបីជាអត្រាស្លាប់របស់វាទាបជាង មេរោគ Ebola ក៏ដោយ។

ប្រហែលមួយភាគបួននៃអ្នកជំងឺដែលរស់រានមានជីវិតពីជំងឺនេះ អាចទទួលរងជំងឺថ្លង់។ នៅក្នុងពាក់កណ្តាលនៃករណីបែបនេះ ការស្តាប់លឺអាចត្រឡប់មកវិញបន្ទាប់ពីជាច្រើនខែ។

ជំងឺដែលឆ្លងដល់ប្រទេសមួយចំនួននៅអាហ្រ្វិកខាងលិចជំងឺ គ្រុនក្តៅ Lassa ជាធម្មតាត្រូវបានបញ្ជូនដោយការប៉ះពាល់នឹងអាហារ ឬរបស់របរប្រើប្រាស់ក្នុងផ្ទះ ដែលកខ្វក់ដោយទឹកនោម ឬលាមករបស់សត្វកណ្តុរដែលមានមេរោគ។ វាក៏អាចឆ្លងតាមរយៈការប៉ះពាល់នឹងសារធាតុរាវរាងកាយ ដែលមានមេរោគផងដែរ។

បណ្តាញជំងឺឆ្លងដែលមានផលវិបាកខ្ពស់របស់ចក្រភពអង់គ្លេស កំពុងដោះស្រាយជាមួយនឹងការថែទាំអ្នកជំងឺដែលកំពុងឆ្លង។ យោងតាមសារព័ត៌មានអង់គ្លេស បានឲ្យដឹងថា អ្នកជំងឺម្នាក់បានជាសះស្បើយឡើងវិញ។ អ្នកជំងឺទីពីរ ដែលមានករណីគ្រុនក្តៅ Lassa កំពុងស្ថិតក្នុងមន្ទីរពេទ្យ។

ទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេស (UKHSA) ជឿថាហានិភ័យដែលទាក់ទងនឹងជំងឺនេះមានកម្រិតទាបសម្រាប់ចក្រភពអង់គ្លេស។ ដោយសារករណីគ្រុនក្តៅ Lassa គឺកម្រមាននៅក្នុងចក្រភពអង់គ្លេស ហើយវាមិនងាយឆ្លងរវាងមនុស្សទេ។ ហានិភ័យជារួមចំពោះសាធារណជនគឺទាបណាស់។

វាមានរយៈពេលជាងមួយទសវត្សរ៍ចាប់តាំងពីជំងឺគ្រុនក្តៅ Lassa ត្រូវបានរកឃើញចុងក្រោយនៅក្នុងចក្រភពអង់គ្លេស ក្នុងឆ្នាំ ២០០៩ នៅពេលដែលករណីពីរត្រូវបានបញ្ជាក់។ ករណីសរុបចំនួន 8 ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសតាំងពីឆ្នាំ ១៩៨០ ដែលទាំងអស់ត្រូវបាននាំចូល។

យោងតាមរដ្ឋាភិបាលចក្រភពអង់គ្លេស ពួកវាកើតឡើងស្ទើរតែទាំងស្រុងចំពោះមនុស្សដែលធ្វើការក្នុងបរិយាកាសដែលមានហានិភ័យខ្ពស់នៅក្នុងតំបន់ដែលមានជំងឺឆ្លង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង