
ស៊ីរី៖ កងការពារដែនអាកាសស៊ីរី បានឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលសំដៅទៅលើរដ្ឋធានី ដាម៉ាស កាលពីព្រឹកថ្ងៃពុធ ខណៈសំឡេងស៊ីរ៉ែនបានបន្លឺឡើងនៅក្នុងប្រទេសអ៊ីស្រាអែល។
យោធាអ៊ីស្រាអែលបានអះអាងថា ការប្រកាសអាសន្នបានបញ្ចប់បន្ទាប់ពីមីស៊ីលមួយគ្រាប់ដែលបាញ់ចេញពីប្រទេសស៊ីរីបានផ្ទុះ។ តែទូរទស្សន៍រដ្ឋស៊ីរីបានរាយការណ៍ថា "មីស៊ីលរបស់អ៊ីស្រាអែល" ជាច្រើនត្រូវបានបាញ់ទម្លាក់នៅជុំវិញរដ្ឋធានី។
ប្រភពយោធាស៊ីរីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អ៊ីស្រាអែលបានធ្វើការវាយលុកតាមអាកាសដោយប្រើគ្រាប់រ៉ុក្កែតពីទិសអាគ្នេយ៍នៃទីក្រុងប៉េរ៉ូត។ ខណៈទីក្រុង Tel Aviv ក៏បានបើកការវាយប្រហារពីទិសដៅនៃហ្គូឡានដែលកាន់កាប់ដោយកំណត់គោលដៅមួយចំនួននៅក្នុងតំបន់ជុំវិញទីក្រុងដាម៉ាស។ ប្រភពបន្តថា ការងារកំពុងដំណើរការ ដើម្បីកំណត់ថាតើការប៉ះទង្គិចគ្នានេះបណ្តាលឱ្យមានការខូចខាត ឬមានអ្នកស្លាប់ឬទេ។
វីដេអូបានលេចចេញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីប្រព័ន្ធការពារដែនអាកាសស៊ីរីស្ទាក់ចាប់មីស៊ីលដែលបានបាញ់ឆ្ពោះទៅកាន់ទីក្រុង។ តែកងកម្លាំងការពារអ៊ីស្រាអែល (IDF) មិនទាន់បានបញ្ជាក់ពីប្រតិបត្តិការណាមួយនៅឡើយទេ។
ទោះបីជាយោធាអ៊ីស្រាអែលកម្របញ្ជាក់ការវាយប្រហារបុគ្គលក៏ដោយ អតីតនាយករដ្ឋមន្ត្រី Benjamin Netanyahu ពីមុនបានទទួលស្គាល់ថា បានធ្វើការវាយប្រហារតាមអាកាស "រាប់រយ" នៅក្នុងប្រទេសស៊ីរី ដោយអះអាងថា ពួកគេបានកំណត់គោលដៅលើកងកម្លាំងអ៊ីរ៉ង់ដែលឈរជើងនៅទីនោះ។
ទីក្រុង ដាម៉ាស់ មើលឃើញការវាយឆ្មក់ដែលជារឿយៗ នូវការវាយប្រហាររបស់អ៊ីស្រាអែល ដែលនាំទៅរកការខូចខាតសម្ភារៈ និងការបាត់បង់ជីវិត ជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន៕