Yearendyearend1140x150

លោក ម៉ាក្រុង៖ <<ជម្លោះរុស្សីនិងអ៊ុយក្រែនអាចនិងដោះស្រាយបាន>>

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតី រុស្សី លោកពូទី និង ប្រធានាធិបតី បារាំង លោកម៉ាក្រុង

ទីក្រុងប៉ារីស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា វិបត្តិអ៊ុយក្រែន និងរុស្សី ប្រហែលជាអាចមានផ្លូវដោះស្រាយបាន។ លោកម៉ាក្រុង៖ ដរាបណាយើងឲ្យផ្លូវទៅរុស្សីមួយដ៏សមស្របនោះរុស្សីនិងដកទ័ពទៅកាន់ទឹកដីខ្លួនឯងវិញ លោកនិយាយក្រោយជំនួបរបស់លោកនិងប្រធានាធិបតី រុស្សី ពូទីន។ លោកថ្លែងនេះបន្ទាប់ពីជំនួបជាមួយប្រធានាធិបតីរុស្សី លោកពូទីន កាលពីម្សិលមិញ។

លោក ម៉ាក្រុង បាននិយាយជាមួយលោក ពូទីន ជុំវិញអាហារពេលល្ងាចរយៈពេលប្រាំម៉ោង បានប្រាប់អ្នកយកព័ត៌មានថា ថ្ងៃខាងមុខនឹងមាន ការសម្រេចចិត្ត ហើយទាមទារការពិភាក្សាដ៏ស៊ីជម្រៅដែលយើងនឹងបន្តជាមួយគ្នាដើម្បីដោះស្រាយពញ្ហានេះដោយសន្តិវិធី និងដោយសន្តិភាព ។ ប្រធានាធិបតីរុស្ស៊ីបាននិយាយថា សំណើរមួយចំនួនរបស់លោក Macron "អាចបង្កើតជាមូលដ្ឋាននៃជំហានរួមបន្ថែមទៀត" ដើម្បីរក្សាទំនាក់ទំនងរុស្សី បារាំងឲ្យកាន់តែស៊ីជម្រៅ។

លោក ពូទីន បានណែនាំថា ការវិវឌ្ឍត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលនៅទីក្រុងមូស្គូជាលើកដំបូងរបស់លោកជាមួយមេដឹកនាំលោកខាងលិចបារាំង ចាប់តាំងពីទាហានរុស្ស៊ីបានប្រមូលផ្តុំគ្នានៅតាមព្រំដែនអ៊ុយក្រែន។ បើទោះបីជាទាហានរាប់ម៉ីននាក់បានដាក់ពង្រាយតាមព្រំដែនអ៊ុយក្រែនក៏ដោយ ក៏ទីក្រុងម៉ូស្គូបានបដិសេធរាល់គម្រោងការឈ្លានពានអ៊ុយក្រែន ស្របពេលដែលមន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីបានប្រមូលផ្តុំកងកម្លាំងយោធាចំនួន ៧០% រួចជាស្រេចសម្រាប់ការផ្ទុះសង្រ្គាមមួយនេះ។

កាលពីថ្ងៃចន្ទ លោកប្រធានាធិបតី Joe Biden បានគំរាមបិទបំពង់បង្ហូរឧស្ម័នរុស្ស៊ីដ៏សំខាន់មួយទៅកាន់ប្រទេសអាល្លឺម៉ង់ ប្រសិនបើទីក្រុងម៉ូស្គូ ឈ្លានពានអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំជាមួយអធិការបតីអាល្លឺម៉ង់ Olaf Scholz ក្នុងទីក្រុងវ៉ាស៊ីនតោន។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ក៏បានបង្ហាញពីការគាំទ្ររបស់លោកចំពោះការដាក់ទណ្ឌកម្មផងដែរ ដោយសរសេរនៅក្នុងកាសែត The Times កាលពីថ្ងៃអង្គារ លោកបានបន្ថែមថា ចក្រភពអង់គ្លេសកំពុងពិចារណាដាក់ពង្រាយយន្តហោះចម្បាំងរបស់ Royal Air Force (RAF) និងនាវាចម្បាំង Royal Navy ទៅកាន់តំបន់ដែលអាចនិងបង្កទៅជាភ្លើងសង្រ្គាម។

យ៉ាងណាមិញ បណ្តាលប្រទេសលោកខាងលិចបានច្រានចោលការទាមទារមួយចំនួនរបស់ទីក្រុងមូស្គូរួចហើយ រួមទាំងការដែលសម្ព័ន្ធការពារជាតិណាតូបានច្រានចោលការចូលជាសមាជិករបស់អ៊ុយក្រែន ហើយថាខ្លួនកាត់បន្ថយវត្តមានយោធារបស់ខ្លួននៅអឺរ៉ុបខាងកើត ជំនួសមកវិញ ពួកគេបានស្នើផ្នែកផ្សេងទៀតនៃការចរចា ឧទាហរណ៍ ការពិភាក្សាស្តីពីការកាត់ផ្តាច់អាវុធនុយក្លេអ៊ែរ។

លោក ពូទីន បានព្រមានម្តងហើយម្តងទៀតថា ប្រសិនបើអ៊ុយក្រែនចូលរួមជាមួយសម្ព័ន្ធមិត្តយោធាលោកខាងលិច ណាតូ និងការប៉ុនប៉ងដណ្តើមយកគ្រីមៀមកវិញ ដែលរុស្ស៊ីបានបញ្ចូលកាលពីប្រាំបីឆ្នាំមុន នោះសង្គ្រាមនិងកើតឡើង។ ពូទីន បានសួរទៅអ្នកការសែតបារាំងថា តើអ្នកចង់ឱ្យបារាំងប្រយុទ្ធជាមួយរុស្ស៊ីទេ?

នៅទីក្រុងវ៉ាស៊ីនតោន អធិការបតី Scholz បានប្រាប់អ្នកសារព័ត៌មានថា វាជារឿងសំខាន់សម្រាប់ "រុស្ស៊ីត្រូវយល់ថា អ្វីៗអាចកើតឡើងច្រើនជាងអ្វីដែលពួកគេរំពឹងទុក នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង