Yearendyearend1140x150

អាម៉េរិកព្រមានបិទ«បំពង់បង្ហូរឧស្ម័ន»ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/


វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិកលោក Joe Biden បានព្រមានបិទបំពង់បង្ហូរឧស្ម័នដ៏៏សំខាន់មួយរបស់រុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ ប្រសិនបើទីក្រុងម៉ូស្គូឈ្លានពានអ៊ុយក្រែន។ការព្រមាននេះ បានបង្កឱ្យស្ថានកាណ៍បញ្ហាអ៊ុយក្រែននៅតែបន្តតានតឹង ហើយកំដៅក៏កាន់តែក្តៅខ្លាំងឡើងៗ។

ថ្លែងបន្ទាប់ពីកិច្ចពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ នៅទីក្រុងវ៉ាស៊ីនតោន លោក Biden បាននិយាយថា សហរដ្ឋអាមេរិកនឹង "បញ្ចប់" បំពង់បង្ហូរ Nord Stream 2 របស់រុស្សីប្រសិនបើរុស្សីនៅតែគគ្លើនឈ្លានពាន។ ការពិភាក្សារបស់គាត់បានធ្វើឡើងនៅពេលដែលប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុងមូស្គូ ហើយបានសម្តែងក្តីសង្ឃឹមថា សង្គ្រាមអាចត្រូវបានជៀសវាង។

មន្ត្រីអាម៉េរិក បាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ីបានប្រមូលផ្តុំកងកម្លាំងយោធាចំនួន ៧០ភាគ ដើម្បីត្រៀមខ្លួនសម្រាប់ការផ្ទុះសង្រ្គាមរវាងប្រទេសទាំងពីនេះ។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីក្រុងមូស្គូបានទាមទារឱ្យសម្ព័ន្ធយោធាលោកខាងលិចណាតូហាមឃាត់អ៊ុយក្រែនមិនឱ្យក្លាយជាសមាជិក ហើយក្រុមនេះត្រូវតែកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួននៅអឺរ៉ុបខាងកើត។

ភាពតានតឹងរវាងរុស្ស៊ី អ៊ុយក្រែន និងលោកខាងលិច បានកើតឡើងជិតប្រាំបីឆ្នាំបន្ទាប់ពីរុស្ស៊ីបានបញ្ចូលឧបទ្វីបគ្រីមេភាគខាងត្បូងរបស់អ៊ុយក្រែន និង គាំទ្រការបះបោរបង្ហូរឈាមនៅក្នុងតំបន់ Donbas ភាគខាងកើត។ ទីក្រុងមូស្គូបានចោទប្រកាន់រដ្ឋាភិបាលអ៊ុយក្រែនពីការខកខានក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk ដែលជាកិច្ចព្រមព្រៀងអន្តរជាតិដែលឧបត្ថម្ភដោយអាល្លឺម៉ង់ និងបារាំងដើម្បីស្តារសន្តិភាពនៅភាគខាងកើត ជាកន្លែងដែលពួកឧទ្ទាមគាំទ្រដោយរុស្ស៊ីគ្រប់គ្រងទឹកដីជាច្រើន ហើយយ៉ាងហោចណាស់មនុស្ស ១៤,០០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីឆ្នាំ ២០១៤ ។

លោក Biden និងលោក Scholz បានធ្វើសន្និសីទសារព័ត៌មានមួយបន្ទាប់ពីការពិភាក្សា នៅក្នុងរដ្ឋធានីសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ។ នៅពេលក្រុមអ្នកការសែតសួរអំពី Nord Stream 2 ប្រធានាធិបតីអាមេរិកបាននិយាយថា "ប្រសិនបើរុស្ស៊ីឈ្លានពានម្តងទៀត នោះផ្លូវឧស្ម័ន្នដ៏សំខាន់របស់រុស្សីមួយនេះ និងត្រូវបំផ្លាញចោលភ្លាមៗ។

គួរបញ្ចាក់ថា បំពង់បង្ហូរ Nord Stream 2 មានប្រវែង ១,២២៥ គីឡូម៉ែត្រ (៧៦០ ម៉ាយ) ចំណាយពេល ៥ ឆ្នាំក្នុងការសាងសង់ និងចំណាយអស់ ១១ ពាន់លានដុល្លារ (៨ ពាន់លានផោន)។ គម្រោងថាមពលដែលនឹងដំណើរការនៅក្រោមសមុទ្របាល់ទិក ត្រូវបានរចនាឡើងដើម្បីបង្កើនការនាំចេញឧស្ម័នរបស់រុស្ស៊ីទ្វេដងទៅកាន់ប្រទេសអាល្លឺម៉ង់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង