Cctimesw1140xh150cm copy

មនុស្សជាង១០ម៉ឺននាក់នៅអាម៉េរិកគ្មានភ្លើងប្រើប្រាស់ដោយសារព្យុះព្រិល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មនុស្សជាង១០ម៉ឺននាក់នៅអាម៉េរិកគ្មានភ្លើងប្រើប្រាស់ដោយសារព្យុះព្រិល ប្រភពរូប៖ ស៊ីនហួរ

អាម៉េរិក៖ តំបន់ជាច្រើននៅភាគឦសាន កណ្តាលភាគខាងលិច និងភាគខាងត្បូងនៃសហរដ្ឋអាម៉េរិក បានរងការវាយប្រហារដោយព្យុះព្រិលក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើឲ្យមនុស្សជាង១០ម៉ឺននាក់ នៅមិនទាន់មានថាមពលប្រើប្រាស់ទេ។

សេវាអាកាសធាតុជាតិបាននិយាយថា ព្យុះព្រិលមានតំបន់ធំៗរួមទាំងទីក្រុង New York, Vermont, New Hampshire, Massachusetts, Maine, Pennsylvania, West Virginia, Ohio, Indiana, Michigan, Tennessee និង Texas កាលពីសប្តាហ៍មុន ធ្វើឲ្យផ្នែកជាច្រើននៃរដ្ឋ បានជួបប្រទះនឹងការធ្លាក់ព្រិលខ្លាំង និងភ្លៀង។

ព្យុះព្រិល បានធ្វើឲ្យដើមឈើដួលរលំលើបង្គោលភ្លើង និងបណ្តាញអគ្គិសនី ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីនៅតំបន់ជាច្រើន។ គេហទំព័រដែលប្រមូលទិន្នន័យដាច់ចរន្តអគ្គិសនីបាននិយាយថា មនុស្សជាង ១០០,០០០ នាក់ គឺគ្មានថាមពលនៅក្នុងរដ្ឋ Tennessee, New York, Ohio, Texas និង West Virginia ។

នាយកដ្ឋានផ្គត់ផ្គង់ថាមពលព្យាករណ៍ថា វានឹងចំណាយពេលជាច្រើនថ្ងៃ ដើម្បីជួសជុលគ្រឿងបរិក្ខារអគ្គិសនី ហើយអ្នកស្រុកខ្លះអាចត្រូវស៊ូទ្រាំនឹងការដាច់ចរន្តអគ្គិសនីក្នុងមួយសប្តាហ៍។

ទីក្រុង Memphis ដែលជាទីក្រុងធំជាងគេក្នុងរដ្ឋ Tennessee គឺជាទីក្រុងមួយដែលរងគ្រោះខ្លាំងបំផុតដោយព្យុះព្រិល ហើយទីក្រុងនេះបានរងការដាច់ចរន្តអគ្គិសនីជាទ្រង់ទ្រាយធំជាងគេទីបីនៅក្នុងទីក្រុងក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ។

នៅរដ្ឋ Indiana មាព្រិលជាង ៤០ សង់ទីម៉ែត្របានកកកុញនៅតាមដងផ្លូវ ហើយព្រិលធ្វើឲ្យរថយន្តបុកដើមឈើ ដោយសារផ្លូវពោពេញទៅដោយទឹកកកនិងព្រិល ធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍រាប់ពាន់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

សមាគមសង្គ្រោះអ្នកឡើងភ្នំបានព្រមាន នៅថ្ងៃទី ៤ ថាជាមួយនឹងខ្យល់ព្យុះ ហានិភ័យនៃការរអិលបាក់ដីនៅលើភ្នំ Vermont និងកន្លែងផ្សេងទៀតបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយសាធារណជនគួរតែប្រុងប្រយ័ត្ន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង