Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋធានីកាណាដាប្រកាសដាក់រដ្ឋក្នុងភាពអាសន្នដោយសារមិនអាចគ្រប់គ្រងអ្នកតវ៉ាបាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រដ្ឋធានីកាណាដាប្រកាសដាក់រដ្ឋក្នុងភាពអាសន្នដោយសារមិនអាចគ្រប់គ្រងអ្នកតវ៉ាបាន ប្រភពរូប៖ AP

អូតាវ៉ា៖ អភិបាលក្រុង អូតាវ៉ា កំពុងស្វែងរកជំនួយពីសហព័ន្ធ ដោយទទូចថាស្ថានភាពអ្នកតតវ៉ាមិនចាក់វ៉ាក់សាំងកាតព្វកិច្ច គឺមិនអាចគ្រប់គ្រងបាន ធ្វើឲ្យអភិបាលក្រុងអូតាវ៉ា លោក ជីម វ៉ាត់សុន (Jim Watson) បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយលើកឡើងពី "គ្រោះថ្នាក់ធ្ងន់ធ្ងរ និងការគំរាមកំហែងដល់សុវត្ថិភាព និងសន្តិសុខរបស់អ្នកស្រុក" ខណៈដែលរថយន្តដឹកទំនិញ Freedom Convoy និងអ្នកគាំទ្រថ្មើរជើងរបស់ពួកគេបន្តកាន់កាប់រដ្ឋធានី។

លោក វ៉ាត់សុន បានប្រាប់វិទ្យុ Newstalk ថា «ស្ថានការណ៍នៅចំណុចនេះ គឺមិនស្ថិតក្នុងការគ្រប់គ្រងទាំងស្រុងទេ ដោយសារតែអ្នកតវ៉ាមានគ្នាច្រើនជាងមន្ត្រីប៉ូលិស»។ មុនពេលប្រកាសអាសន្ន លោក វ៉ាត់សុន បានអង្វររដ្ឋាភិបាលសហព័ន្ធឱ្យ «អង្គុយចុះហើយមានការពិភាក្សាខ្លះ ដើម្បីសម្រុះសម្រួល និងដោះស្រាយស្ថានការណ៍នេះ ព្រោះវាកំពុងរីករាលដាលពាសពេញប្រទេស»។

សេចក្តីថ្លែងការណ៍របស់លោក វ៉ាត់សុន បានបន្ទរការទទួលយកពីប្រធានប៉ូលីស Peter Sloly កាលពីថ្ងៃសៅរ៍។ ដោយលោកបានអះអាងថា «យើងមិនមានធនធានគ្រប់គ្រាន់ ដើម្បីដោះស្រាយស្ថានភាពនេះឱ្យបានគ្រប់គ្រាន់ និងប្រកបដោយប្រសិទ្ធភាព»។

លោក Sloly បានអះអាងម្តងហើយម្តងទៀតថា «ជម្រើសទាំងអស់គឺនៅលើតុ» នាយករដ្ឋមន្ត្រី Justin Trudeau បានច្រានចោលការដាក់ពង្រាយយោធាកាលពីសប្តាហ៍មុន ដោយទទួលស្គាល់ថា ការឆ្លើយតបបែបនេះគួរតែជាដំណោះស្រាយចុងក្រោយ។ ក្រុមបាតុករបានសន្យាថា នឹងកាន់ជួររហូតដល់រដ្ឋាភិបាលលុបចោល ការចាក់វ៉ាក់សាំងកាតព្វកិច្ច និងQR កូដនៃ «លិខិតឆ្លងដែនសុខភាព»។

មនុស្សប្រហែល ៥,០០០ នាក់ និងរថយន្ត ១,០០០ បានចុះចតនៅប្រជុំជន អូតាវ៉ា រដ្ឋធានីនៃប្រទេសកាណាដា កាលពីថ្ងៃសៅរ៍ ដោយចូលរួមជាមួយហ្វូងមនុស្សដែលមានរួចហើយនៅថ្ងៃទី ១០ នៃបាតុកម្មដែលកំពុងបន្ត ហើយការតវ៉ាប្រឆាំងមួយបានធ្វើឡើងនៅសាលាក្រុង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង