Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

អាមេរិកប្រតិកម្មចំពោះភាពជាដៃគូរវាងរុស្ស៊ីនិងចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អាមេរិកប្រតិកម្មចំពោះភាពជាដៃគូរវាងរុស្ស៊ីនិងចិន ប្រភពរូប៖ AP

អាមេរិក៖ លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមានបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ នៅពេលសួរអំពីការយល់ឃើញរបស់លោកប្រធានាធិបតី Biden លើការពង្រឹងទំនាក់ទំនងរវាងរុស្ស៊ី និងចិន តាមរយៈគោលនយោបាយការបរទេសដ៏ទូលំទូលាយ។

លោកស្រី Psaki បាននិយាយថា ប្រធានាធិបតី បៃ ដិន ចាត់ទុកថា អាមេរិកមានទំនាក់ទំនងផ្ទាល់ខ្លួន ជាមួយប្រទេសចិន។ ហើយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ថ្មីៗនេះ បាននិយាយទៅកាន់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដោយបានគូសបញ្ជាក់អំពីសន្តិសុខ និងហានិភ័យសេដ្ឋកិច្ចសកល ដោយសារសកម្មភាពយោធារបស់រុស្ស៊ីជិតព្រំដែនអ៊ុយក្រែន។

ប៉ុន្តែនៅព្រឹកថ្ងៃដដែល រុស្ស៊ី និងចិនបានចេញសេចក្តីថ្លែងការណ៍រួមដ៏ធំមួយ ដោយប្រកាសពីផែនការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងវិស័យមួយចំនួនធំ។ ដោយការថ្លែងនេះបានធ្វើឡើងចំពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសចិន តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង។

ប្រទេសទាំងពីរបានប្រកាសជំហររួមគ្នាលើការពង្រីកអង្គការណាតូ ដែលជាបញ្ហាកំពូលមួយនៅក្នុងទំនាក់ទំនងដ៏តានតឹងជាមួយលោកខាងលិចសម្រាប់ទីក្រុងម៉ូស្គូ។ សេចក្តីថ្លែងការណ៍ បានសរសេរថា «ភាគីប្រឆាំងនឹងការពង្រីកបន្ថែមរបស់ណាតូ និងអំពាវនាវឱ្យសម្ព័ន្ធអាត្លង់ទិកខាងជើង បដិសេធពីវិធីសាស្រ្តមនោគមវិជ្ជាតាំងពីសម័យសង្រ្គាមត្រជាក់ ដោយជំរុញឱ្យប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក "គោរពអធិបតេយ្យភាព សន្តិសុខ និង ផលប្រយោជន៍របស់ប្រទេសផ្សេងៗ» ។

ស្ថានភាពជុំវិញអ៊ុយក្រែន គឺជាចំណុចស្នូលមួយនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយមន្ត្រីកំពូលៗ និងប្រព័ន្ធផ្សព្វផ្សាយព្រមានម្តងហើយម្តងទៀតអំពីសកម្មភាពរបស់ប្រទេសរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ ខណៈទីក្រុងម៉ូស្គូបានបដិសេធយ៉ាងដាច់អហង្ការថា មិនមានផែនការបែបនេះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង