Cctimesw1140xh150cm copy

សិស្ស១០រូប មកពីតំបន់ជួរភ្នំក្រវាញទទួលអាហារូបករណ៍សិក្សាថ្នាក់ឧត្តមសិក្សា

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងបរិស្ថា​ន

សិស្សានុសិស្ស ចំនួន១០ រូប មកពីតំបន់ជួរភ្នំក្រវាញបានទទួល អាហារូបករណ៍សិក្សាថ្នាក់ឧត្តមសិក្សាក្រោមជំនួយហិរញ្ញវត្ថុ ដែលផ្តល់ដោយគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ ក្រោមកម្មវិធីអាហារូបករណ៍អប់រំសហគមន៍ ដើម្បីផ្គត់ផ្គង់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ខ។

ពិធីនេះប្រព្រឹត្តទៅនៅ ថ្ងៃ ទី ៤ ខែ កុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាមន្រ្តីបង្គោលគម្រោងរេដបូក រួមជាមួយកញ្ញា បណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។

ឯកឧត្តម ជួប ប៉ារីសបានមានប្រសាសន៍ថា “គោលបំណងនៃគម្រោងនេះគឺដើម្បីលើកកម្ពស់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ អភិរក្សព្រៃឈើ និងបង្កើតឱកាសជីវភាពរស់នៅសម្រាប់សហគមន៍មូលដ្ឋាន”។

គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ ដឹកនាំដោយក្រសួងបរិស្ថាន ដោយមានការគាំទ្រពីអង្គការសម្ព័ន្ធសត្វព្រៃ។ គម្រោងនេះផ្កត់ផ្គង់ដោយផ្ទាល់ដល់ជីវភាពរស់នៅចំនួន ២៩ សហគមន៍ ដែលជាទីលំនៅសម្រាប់ប្រជាជនប្រហែល ៤០០០ គ្រួសារ។

រូបភាព៖ ក្រសួងបរិស្ថា​ន
រូបភាព៖ ក្រសួងបរិស្ថា​ន
រូបភាព៖ ក្រសួងបរិស្ថា​ន


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង