Yearendyearend1140x150

ជនស៊ីវិល១៣នាក់បូករួមក្មេងៗ៦នាក់បាត់បង់ជីវិតក្នុងការវាយប្រហាររបស់អាម៉េរិកលើមេដឹកនាំ ISIS

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ឧទ្ធម្ភាគចក្រអាមេរិកត្រូវបានបំផ្លាញបន្ទាប់ពីមានបញ្ហាមេកានិច/AP


អង្កការសហប្រជាជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ បានសម្តែងការព្រួយបារម្ភ ជុំវិញការស្លាប់ និងរបួសរបស់ជនស៊ីវិល ក្នុងការវាយឆ្មក់របស់សហរដ្ឋអាម៉េរិក ដែលបានសម្លាប់ មេដឹកនាំក្រុមរដ្ឋអ៊ីស្លាម (ISIS) លោក អាប៊ូ អ៊ីប្រាហ៊ីម អាល់ ហាស៊ីមី អាល់ គូរ៉ាស៊ី។

អ្នកនាំពាក្រអង្កការសហប្រជាជាតិគឺ លោក Farhan Haq បាននិយាយថា យើងបានទទួលស្គាល់ពីការប្រកាសរបស់ប្រធានាធិបតីអាមេរិកអំពីការស្លាប់របស់លោក Abu Ibrahim al-Qurayshi ដែលជាមេដឹកនាំក្រុម ISIS។ លោកបន្ថែមថាអ្វីដែលលោកកំពុងតែបារម្ភនោះគឺចំនួនជនស៊ីវិលដែលបានបាត់បង់ជីវិតក្នុងការវាយប្រហារកាលពីយប់មិញ។

លោក Farhan Haq បានបញ្ចាក់ថា យើងបន្តអំពាវនាវឱ្យភាគីទាំងអស់ចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ស្របតាមកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។ លោកបានបន្តថា ក្នុងករណីមានការព្យាយាមលាក់បាំងពីចំនួនជនរងគ្រោះនោះយើងនិងធ្វើការស៊ើបអង្កេតភ្លាមៗពីការវាយប្រហារនោះ។

គួរបញ្ចាក់ថា ក្រុមជ្រុលនិយម បានប្រព្រឹត្តឧក្រិដ្ឋកម្មដ៏សាហាវជាច្រើន ហើយបាននាំមកនូវសោកនាដកម្ម និងការស្លាប់ដល់ មនុស្សជាតិរាប់ពាន់នាក់។ លោក Farhan Hap បន្ថែមថាយើងចង់ចំណាយពេល ដើម្បីកាន់ទុក្ខដល់ជនរងគ្រោះ និង ក្រុមគ្រួសារជនរងគ្រោះនៃអំពើភេរវកម្មនៅគ្រប់ទីកន្លែងក្នុងពិភពលោកហើយដរាបណាក្រុមជ្រុលនិយមនៅតែបន្តសកម្មភាព អង្កការសហប្រជាជាតិ និង អាម៉េរិកនិងតាមប្រមាញ់ពួកនេះដល់ទីបញ្ចប់។

មេដឹកនាំ ISIS Al-Qurayshi បានបំផ្ទុះគ្រាប់បែក សម្លាប់ខ្លួន និងសមាជិកគ្រួសាររបស់គាត់ អំឡុងពេលការវាយឆ្មក់ពេញមួយយប់ ដោយកងកម្លាំងប្រតិបត្តិការពិសេសរបស់សហរដ្ឋអាម៉េរិក នៅក្នុងទីក្រុង Atmeh ក្នុងខេត្ត Idlib ភាគពាយ័ព្យនៃប្រទេសស៊ីរី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង