
វ៉ាស៊ីនតោន៖សហរដ្ឋអាម៉េរិក បានប្រកាសពីគម្រោងបញ្ជូនទាហានបន្ថែមប្រហែល ៣ពាន់នាក់ ទៅកាន់ប្រទេសប៉ូឡូញ និង រូម៉ានី ដើម្បីការពារអឺរ៉ុបខាងកើតពីការ ប្រមូលផ្តុំកងទ័ពរុស្ស៊ីជាច្រើននៅជិតអ៊ុយក្រែនដែលជាបញ្ហាដ៏ក្តៅកគុកមួយដែលពិភពលោកព្រួយបារម្មណ៌។ប៉ុន្តែការចោទនេះ ខាង រុស្ស៊ីបានបដិសេធផែនការឈ្លានទៅកាន់ទឹកដីអ៊ុយក្រែន។
មន្ទីរបញ្ចកោណ បាននិយាយថា កងអនុសេនាធំ Stryker ដែលមានសមាជិក ប្រហែល ១,០០០នាក់កំពុងមានមូលដ្ឋាននៅទីក្រុង Vilseck ប្រទេសអាល្លឺម៉ង់ នឹងត្រូវបញ្ជូនទៅប្រទេសរូម៉ានី ខណៈដែលសមាជិកផ្សេងទៀតប្រហែល ១,៧០០នាក់ ភាគច្រើនមកពីកងពលធំទី៨២ នឹងដាក់ពង្រាយពី Fort Bragg រដ្ឋ North Carolina ទៅកាន់ប្រទេសប៉ូឡូញ។
ប្រធានាធិបតីអាម៉េរិកលោក Joe Biden បានប្រកាសថា ការដាក់ពង្រាយនេះគឺស្របទៅនឹងអ្វីដែលលោកបានប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា "ដរាបណាគាត់កំពុងធ្វើសកម្មភាពយ៉ាងខ្លាំងក្លា យើងនឹងធ្វើឱ្យប្រាកដថា យើងអាចធានាដល់សម្ព័ន្ធមិត្តណាតូរបស់យើង និងអឺរ៉ុបខាងកើតថាយើងនៅទីនោះ" នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយនៅលើ Twitter។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បាននិយាយថា គោលបំណងគឺដើម្បីបញ្ជូន ការព្រមានមួយ ទៅកាន់លោក ពូទីន ហើយលោកចង់ប្រាប់ពិភពលោកដោយត្រង់ថា ណាតូមានសារៈសំខាន់ចំពោះសហរដ្ឋអាមេរិក ហើយវាមានសារៈសំខាន់ចំពោះសម្ព័ន្ធមិត្តរបស់យើងទាំងអស់ ។អាម៉េរិក កំពុងបញ្ជាក់យ៉ាងច្បាស់ថា យើងនឹងត្រៀមខ្លួនដើម្បីការពារសម្ព័ន្ធមិត្តណាតូរបស់យើង ប្រសិនបើមានសង្រ្គាមដែលបង្កឡើងដោយ រុស្សី យ៉ាងណាមិញអាមេរិក សង្ឃឹមថាវានឹងមិនមានអ្វីកើតឡើងទៅចុះ។
តែយ៉ាងណាក៏ដោយ ការចោទនេះ ខាងរុស្ស៊ីបានបដិសេធផែនការឈ្លានទៅកាន់ទឹកដីអ៊ុយក្រែន ដោយពន្យល់ថា ខ្លួនគ្មានអារម្មណ៍ក្នុងការសម្របសម្រួលទៅរកសន្តិភាពវិញនោះទេ រុស្សី បន្តថា នេះដោយសារលោកខាងលិចបង្ខំឲ្យរុស្សីដើរដល់ផ្លូវទាល់ច្រក៕