Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

រុស្សីធ្វើសមប្រយុទ្ធយន្តហោះចម្បាំង ខណៈជម្លោះរុស្សីនិងអ៊ុយក្រែនកំពុងតែក្តៅ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទាហានរុស្សី


ទីក្រុងមូស្កូ៖ ខណៈពេលដែលកំដៅនៃជម្លោះរវាងរុស្សី និងអ៊ុយក្រែនកំពុងតែពុះ ថ្មីៗនេះរុស្សីបានធ្វើសមប្រយុទ្ធយន្តហោះចម្បាំងជាច្រើនគ្រឿងនៅតំបន់យោធាសឹកមួយកន្លែងក្នុងប្រទេសរុស្សី។ នេះបើយោងតាមសារព័ត៌មាន RT របស់រុស្សីចុះផ្សាយកាលពីថ្ងៃមិញ។

យន្តហោះចម្បាំងមួយដែលមានឈ្មោះថា Su-30M របស់កងទ័ពជើងទឹករុស្ស៊ី និងយន្តហោះទម្លាក់គ្រាប់បែក Su-24 បានប្រកួតប្រជែងសមយុទ្ធប្រឆាំងនឹងគោលដៅដែលមានមូលដ្ឋានលើដីនៅឯកន្លែងទម្លាក់គ្រាប់បែកនៅតំបន់ Kaliningrad Oblast ក្នុងប្រទេសរុស្សី។

ក្នុងសមប្រយុទ្ធយន្តហោះចម្បាំងដ៏គ្រោះថ្នាក់នេះត្រូវបានអ្នកសង្កេតការនិងវិភាគ និយាយថា ទាហានរុស្សីបាននិងកំពុងសាកកម្លាំង វៃប្រហារសត្រូវបែបថ្មីដែលគេសន្មត់ថាការសាកល្បងយន្តហោះចម្បាំងរបស់ទាហានរុស្សីមានកម្ពស់រហូតដល់ ១,១០០ ម៉ែត្រ។ ក្នុងពេលពេលដំណាលគ្នានោះដែរ ក៏មាននាវាចម្បាំង និងនាវាផ្គត់ផ្គង់ជាង ១៤០ គ្រឿង ក៏ដូចជាសមាជិកប្រទេសមហាអំណាចផ្សេងៗទៀតប្រហែល ១០,០០០ នាក់បានចាប់ផ្តើមសមប្រយុទ្ធនាពេលថ្មីៗនេះនៅទូទាំងទ្វីបអឺរ៉ុប ដែលគេយល់ឃើញថាមហាអំណាចពិភពលោកកំពុងតែបង្អួតសាច់ដុំដាក់គ្នា។

គួរបញ្ចាក់ថា វិវាទរវាងរុស្សី និងអ៊ុយក្រែនបានកើតឡើងដោយសារតែ អ៊ុយក្រែនទទួចចូលជាសមាជិក អង្កការណាតូ ដែលធ្វើឲ្យរុស្សី បងធំ នៅជិតអ៊ុយក្រែននោះ យល់ឃើញថា អ៊ុយក្រែន កំពុងតែចង់ពង្រីកអំណាច និងយកណាតូជាបងធំសម្រាប់ការពារផ្ទះរបស់ខ្លួនពីរុស្សី។ យ៉ាងណាមិញរុស្សី បានហាមអ៊ុយក្រែនដាច់ខាតពុំឲ្យចូលជាសមាជិកណាតូឡើយ ដោយរុស្សីយល់ឃើញថា អង្កការណាតូ កំពុងតែចង់ពង្រីកអំណាច និងគំរាមគំហែងមកកាន់ដែនដីរុស្សី៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង