Cctimesw1140xh150cm copy

ចិនស្នើឱ្យអង្គការណាតូ (NATO)បោះបង់គំនិតសង្រ្គាមត្រជាក់ហួសសម័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/


ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃទី ២៦ មករា បានចេញមុខជំទាស់នឹងគម្រោងរបស់ពួកប្រទេសលោកខាងលិច ក្នុងការកសាង "ក្រុមប្រឆាំងតូចៗ" ក្នុងចំណោមបណ្តាលប្រទេសនានា ហើយអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហា និងបញ្ហាប្រឈមនានាលើពីភាពលោក។ជាមួយគ្នាចិនក៏បានស្នើឱ្យអង្គការណាតូ (NATO)បោះបង់គំនិតសង្រ្គាមត្រជាក់ហួសសម័យផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានថា អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក គឺលោក Wendy Sherman បានប្រកាសពីដែនកំណត់ដែលបានធ្វើឡើងរបស់រុស្ស៊ីស្តីពីលើការពង្រីកសិទ្ធិរបស់អង្កការណាតូ (NATO) បន្ថែមទៀត ទៅកាន់អឺរ៉ុបខាងកើត ដែលចិនយល់ថា គឺជាការ "មិនគួរចាំបាច់ចាប់ផ្តើមនោះទេ"។

លោក Zhao Lijian ក៏បានឆ្លៀតវាយប្រហារលើ អង្គការណាតូ (NATO)ដែលគេស្គាល់ថា ជាកូនអុករបស់លោកខាងលិច។សម្រាប់អ្នកនាំពាក្យក្រសួងការបរទេសចិន អង្គការណាតូ (NATO)គឺជាកងកម្លាំងមួយសម្រាប់ឈានទៅរកសង្រ្គាមត្រជាក់ របស់ពួកលោកខាងលិច ដែលគួរតែបោះបង់ចោលចិត្តគំនិតសង្រ្គាមត្រជាក់ហួសសម័យ និងលំអៀងមនោគមវិជ្ជាទៅតែមហាអំណាចលោកខាងលិច។ហើយ អង្គការណាតូ (NATO)គួរតែធ្វើអ្វីដែលអំណោយផលដល់ការរក្សាសន្តិភាព និងស្ថេរភាពពិភពលោកវាប្រសើរជាង" ។

លោកបានព្រមានទុកជាមុន និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះក្រុមប្រឆាំង គ្រប់ប្រភេទនិងគ្រប់ទម្រង់ទាំងអស់ក្នុងប្រទេសចិន ហើយគាំទ្រការគិតថ្មីមួយស្តីពីសន្តិសុខរួម តម្លាភាព កិច្ចសហប្រតិបត្តិការ និងនិរន្តរភាពក្នុងពិភពលោក ហើយចិនជឿជាក់ថាប្រទេសទាំងអស់ ព្រមទាំងប្រជាជនចិន ទាំងអស់គួរតែពិចារណា

យ៉ាងពេញលេញអំពីកង្វល់សន្តិសុខ ស្របច្បាប់របស់គ្នាទៅវិញទៅមក ជៀសវាងការប្រឆាំង និងការប្រឈមមុខដាក់គ្នា និងដោះស្រាយការខ្វែងគំនិត និងវិវាទបានឲ្យត្រឹមត្រូវតាមរយៈការពិគ្រោះយោបល់ដោយស្មើភាពគ្នា និងផ្អែកលើការគោរពគ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ (NATO) ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៤ ខែ មេសា ឆ្នាំ ១៩៤៩ ដោយប្រទេសចំនួន ១២ ដែលមានការភ័យខ្លាច ដោយកិច្ចខិតខំប្រឹងប្រែងរបស់សហភាពសូវៀត ដែលពង្រីកលទ្ធិកុម្មុយនីស្តនៅទូទាំងពិភពលោក តាមរយៈការឈ្លានពានដោយយោធា។បច្ចុប្បន្នអង្គការអន្តរជាតិនេះ កំពុងមានវិវាទជាមួយប្រទេសរុស្ស៊ីពាក់ព័ន្ធបញ្ហាអ៊ុយក្រែន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង