Swift cc time

ទាហានអ៊ុយក្រែនបន្តត្រៀមខ្លួន សម្រាប់ជម្លោះដែលអាចផ្ទុះអាវុធជាមួយរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទាហ៊ានអុយក្រែន

អ៊ុយក្រែន៖ ដោយសារការភ័យខ្លាចនៃការផ្ទុះសង្រ្គាម ទាហានអ៊ុយក្រែន បាននិងកំពុងបន្តការប្រុងប្រយ័ត្នយ៉ាងខ្ពស់នៅក្នុងតំបន់ ហ្សូឡូតូ ដែលជាតំបន់សម្រាប់ទាហ៊ានជួរមុខអ៊ុយក្រែន ភាគខាងកើតអ៊ុយក្រែនដែលជាតំបន់មួយត្រជាក់ជាខ្លាំង។

ក្នុងតំបន់យោធានៅក្រុង ហ្សូឡូតូ ទាហានអ៊ុយក្រែនបានឃើញភាពតានតឹងផ្ទុះឡើងរវាងកងកម្លាំង រុស្ស៊ី និង យោធាអ៊ុយក្រែន។ ទាហានអ៊ុយក្រែន បានប្រាប់សារព័ត៌មាន CGTN កាលពីថ្ងៃអាទិត្យថា មានការបាញ់ប្រហារកើតឡើងពេញមួយយប់ កាលពីថ្ងៃសៅរ៍កន្លងទៅ តែមិនមានរបាយការណ៍ពីការស្លាប់និងបាត់បងជីវិតឡើយ។

ក្រសួងការពារជាតិ អាម៉េរិក បានប្រកាសកាលពីថ្ងៃច័ន្ទថា ទាហានអាម៉េរិកប្រហែល ៨.៥០០ ត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ត្រៀម សម្រាប់ដាក់ពង្រាយនៅអ៊ុយក្រែនប្រសិនបើ រុស្សី នៅតែបន្តលុកលុយចូលប្រទេស អ៊ុយក្រែន។

គួរបញ្ជាក់ថា អង្គការណាតូ អាម៉េរិក និងអ៊ុយក្រែន បានចោទរុស្ស៊ីថា បានប្រមូលផ្តុំកងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ដាក់នៅជិតព្រំដែនភាគខាងកើតនៃប្រទេសអ៊ុយក្រែនដែលជាចេតនាមួយចង់បន្តការ ឈ្លានពាន ។តែរុស្ស៊ីក៏បានថ្កោលទោសការបង្កហេតុរបស់អាម៉េរិក និងព័ត៌មានមិនពិតមួយចំនួនអំពីគោលនយោបាយរបស់ប្រទេសនេះចំពោះអ៊ុយក្រែន៕

Khcct banner

អត្ថបទទាក់ទង