
ក្រូអាត៖ ប្រធានាធិបតីក្រូអាត លោក Zoran Milanovic បានស្តីបន្ទោសសហរដ្ឋអាម៉េរិកចំពោះការបង្កើនវិបត្តិរវាងរុស្សី និងអ៊ុយក្រែន ហើយប្រទេសរបស់លោកនឹងនៅឆ្ងាយពីជម្លោះនេះ។ការអះអាងនេះ ធ្វើឡើងខណៈដែលនៅប៉ុន្មានសប្តាហ៌ចុងក្រោយនេះកំដៅរវាងរុស្សី និងអ៊ុយក្រែនកំពុងតែកើតឡើងជាលំដាប់ ដែលធ្វើឲ្យពិភពលោកទាំងមូលសម្តែងការព្រួយបារម្ភជាខ្លាំង។
លោក Zoran Milanovic លោកនឹងដកកងទ័ពរបស់ខ្លួនចេញពីក្រុមណាតូដែលឈរជើងក្នុងតំបន់ ប្រសិនបើស្ថានការណ៍កើនឡើងដល់ជម្លោះពេញលក្ខណៈ និងចោទអាម៉េរិក កំពុងតែចាក់សាំងបន្ថែមដែលជាកត្តាធ្វើឲ្យ រុស្សី កាន់តែមានភាពតានតឹងខ្លាំងឡើងៗ។
ថ្លែងកាលពីថ្ងៃអង្គារក្នុងសុន្ទរកថាតាមទូរទស្សន៍ មេដឹកនាំរូបនេះបាននិយាយថា លោកឃើញ "របាយការណ៍មួយនិយាយថា NATO មិនមែនជារដ្ឋដាច់ដោយឡែកនោះទេ ហើយអង្កការណាតូនេះក៏បានស្តាប់តាម អាម៉េរិក ជាងការប្រកាន់ខ្ជាប់គោលការណ៌របស់ខ្លួនទៅទៀត។
បើតាមប្រធានាធិបតីក្រូអាត ប្រសិនបើមានការផ្ទុះសង្រ្គាមណាមួយជាចៃដន្យយើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការ ការពារខ្លួន និង មិនមែនពាក់ព័ន្ធទៅនិងបញ្ហា រុស្សី និង អ៊ុយក្រែននោះទេ តែវាពាក់ព័ន្ធទៅនិងនយោបាយរបស់ អាម៉េរិក ច្រើនជាង។
គួរបញ្ចាក់ថា ការអត្ថាធិប្បាយរបស់លោក Milanovic កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្ពស់រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ដោយមេដឹកនាំលោកខាងលិចមួយចំនួនបានបន្លឺសំឡេង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជុំវិញការកសាងកងកម្លាំងរុស្ស៊ីតាមព្រំដែនជាមួយអ៊ុយក្រែន។
កាលពីថ្ងៃចន្ទ ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក បានប្រកាសថា សមាជិករបស់ខ្លួននឹងបញ្ជាកងនាវា និងយន្តហោះចម្បាំងបន្ថែមទៀតចូលទៅក្នុងដែនទឹកនៃអឺរ៉ុបខាងកើត នៅពេលដែលប្រទេសរុស្ស៊ី "បន្តកម្លាំងយោធារបស់ខ្លួន បញ្ជូនយន្តហោះចម្បាំងទៅប៊ុលហ្គារី"។ ទន្ទឹមនឹងនេះទីក្រុងប៉ារីស ក៏បានបង្ហាញពីការត្រៀមរបស់ខ្លួនក្នុងការបញ្ជូនកងទ័ពទៅកាន់ប្រទេសរូម៉ានី ក្រោមការបញ្ជារបស់អង្គការណាតូប្រសិនបើមានការផ្ទុះសង្រ្គាមណាមួយ៕