
ទីក្រុងហូជីមិញ៖ សាលាមតេយ្យ សាលាបឋមសិក្សា និងសិស្សថ្នាក់ទីប្រាំមួយនៅ ទីក្រុងហូជីមិញ នឹងបន្តដំណើរការវិញចាប់ពីថ្ងៃទី ១៤ ខែកុម្ភៈ បន្ទាប់ពីមានការយល់ព្រមពីឪពុកម្តាយសិស្ស។កុមារអាយុពី ៣-៥ ឆ្នាំអាចត្រឡប់ទៅសាលាមត្តេយ្យឡើងវិញបាន ដោយគ្រូនឹងណែនាំពួកគេក្នុងការការពារ កូវិដ១៩ ឱ្យបានត្រឹមត្រូវ រួមទាំងពាក់ម៉ាស់ និងលាងដៃផងដែរ។
សម្រាប់ដំណាក់កាលដំបូងនៃការបើកសាលាមត្តេយ្យឡើងវិញ កុមារនឹងមិនមានអាហារពេលព្រឹកនៅសាលាឡើយ ហើយសាលារៀននៅតំបន់ដែលមានហានិភ័យខ្ពស់ សិស្សថ្នាក់ទី ៣ ទី ៤ និងទី ៥ នឹងបន្តសិក្សាតាមអ៊ីនធឺណិត ហើយសិស្សថ្នាក់ទី ១ និងទី ២ នឹងតម្រូវឲ្យរៀនតែមួយមុខវិជ្ជាតែប៉ុណ្ណោះក្នុងមួយថ្ងៃ។ សាលាបឋមសិក្សានៅតំបន់ដែលមានហានិភ័យខ្ពស់នឹងនៅតែបិទ។
យ៉ាងណាមិញមានតែសាលារៀននៅក្នុងតំបន់ដែលមានហានិភ័យទាប និង មធ្យមប៉ុណ្ណោះដែលនឹងអនុញ្ញាតឱ្យសិស្សត្រឡប់ទៅថ្នាក់វិញដូចធម្មតា។ សិក្សដែលនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់នឹងតម្រូវឲ្យបង្រៀនសិស្សថ្នាក់ទីប្រាំមួយ តាមអ៊ីនធឺណិត និងដោយផ្ទាល់ ស្របពេលនោះដែលសាលារៀននៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់នឹងត្រូវបិទ។
គួររំលឹកថា ទីក្រុងហូជីមិញ បានចាក់ថ្នាំបង្ការ កូវិដ១៩ទាំងពីរដូសដល់កុមារទាំងអស់រួចជាស្រេចចាប់ពីអាយុ ១២ ឡើងទៅ ៕