Yearendyearend1140x150

ពលរដ្ឋជាង១ម៉ឺន៤ពាន់គ្រួសារ ស្ម័គ្រចិត្តប្រគល់ដីទន្ទ្រានព្រៃលិចទឹកជូនរដ្ឋវិញ ក្នុងទំហំ៦ម៉ឺនហិចតា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ជាក់ស្តែងគិតត្រឹមថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ មានប្រជាពលរដ្ឋ ១៤ ៤៩០គ្រួសារ បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញក្នុងទំហំ ៦០ ៣៦០,៤ហ.ត បានដាំកូនឈើព្រៃលិចទឹកចំរុះបានចំនួន ៣៤ ៩១១ដើម ឬស្សីចំនួន ៧ ៦៨៩ដើម កូនត្នោតចំនួន ៣៣៩ដើម និងកប់គ្រាប់ត្នោតចំនួន ២០៥ ៣៨៥គ្រាប់។

ឯកឧត្តមប្រតិភូបានរាយការណ៍ជូនអង្គពិធីបានជ្រាបអំពីសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២១ ជាពិសេសលទ្ធផលនៃការអនុវត្តបទបញ្ជារបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ២០២១ ឱ្យទប់ស្កាត់ បង្រ្កាបការទន្ទ្រានឈូសឆាយ និងដក ហូតដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប។

គួរបញ្ជាក់ថា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និង អភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប។បទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជារកឃើញអំពីបញ្ហាកាប់ឈើ និង ទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង និងត្រូវមានការដោះស្រាយជាបន្ទាន់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង