Yearendyearend1140x150

មេដឹកនាំលោកខាងលិចប្រកាសឯកភាពប្រឆាំងនឹងការគំរាមកំហែងរបស់រុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទាហានអាមេរិកកំពុងរង់ចាំដើម្បីដាក់ពង្រាយទៅកាន់អឺរ៉ុប ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន

អ៊ុយក្រែន៖ មន្ទីរបញ្ចកោណបាននិយាយថា ទាហានអាមេរិក 8,500 នាក់បានត្រៀមរួចជាស្រេចក្នុងប្រយុទ្ធ និងកំពុងតែប្រុងប្រយ័ត្នយ៉ាងខ្ពស់សម្រាប់ការផ្ទុះសង្រ្គាមរវាង រុស្សី និងអ៊ុយក្រែន។ វិបិត្តិរវាង រុស្សី និងអ៊ុយក្រែន កំពុងតែតានតឹងឡើងៗខណះមេដឹកនាំធំៗលោកខាងលិចថ្កោលទោសរុស្សីជាខ្លាំង។

លោកប្រធានាធិបតី Biden បានធ្វើការហៅទូរស័ព្ទជាវីដេអូជាមួយសម្ព័ន្ធមិត្តអឺរ៉ុបកាលពីថ្ងៃចន្ទ ខណៈដែលមហាអំណាចលោកខាងលិចមានគោលបំណងសម្រាប់យុទ្ធសាស្ត្ររួមមួយប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ មន្ទីរបញ្ចកោណបានបន្ថែមថា មិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងថាតើត្រូវដាក់ពង្រាយទ័ពឬយ៉ាងណា។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយថា ដំណោះស្រាយទប់ស្កាត់យោធារុស្សីធ្វើបានលុះត្រាតែសម្ព័ន្ធមិត្តយោធាណាតូ សម្រេចចិត្តដាក់កងកម្លាំងពិសេសក្នុងការដោះស្រាយវិវាទមួយនេះ ក៏ប៉ុន្តែ អង្កការណាតូ ក៏បានបន្ថែមថាពុំទាន់មានគម្រោងដាក់ពង្រាយទ័ពទៅអ៊ុយក្រែននោះទេ។

យ៉ាងណាមិញសមាជិកណាតូមួយចំនួន រួមមាន ដាណឺម៉ាក អេស្បាញ បារាំង និងហូឡង់ កំពុងរៀបចំផែនការ ឬពិចារណារួចហើយក្នុងការបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងទៅកាន់អឺរ៉ុបខាងកើត ដើម្បីពង្រឹងការការពារក្នុងតំបន់។ នៅចុងសប្តាហ៍នេះ ជំនួយជាច្រើនរបស់សហរដ្ឋអាមេរិកប្រហែល 90 តោន រួមទាំងគ្រាប់រំសេវសម្រាប់ "ទាហ៊ានការពារជួរមុខ" បានមកដល់អ៊ុយក្រែនរួចជាស្រេច។

ប្រធានាធិបតី Biden បានហៅជាវីដេអូកាលពីថ្ងៃចន្ទរួមមាននាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ប្រធានាធិបតីបារាំង Emmanuel Macron អធិការបតីអាល្លឺម៉ង់ Olaf Scholz នាយករដ្ឋមន្ត្រីអ៊ីតាលី Mario Draghi ប្រធានាធិបតីប៉ូឡូញ Andrzej Duda និងប្រធានណាតូ Jens Stoltenberg ។ មេដឹកនាំសហភាពអឺរ៉ុប Ursula von der Leyen និង Charles Michel ក៏បានទូរស័ព្ទចូលផងដែរ។ លោក Biden បាននិយាយថា៖ «ខ្ញុំមានកិច្ចប្រជុំដ៏ល្អមួយដែលជាការឯកភាពទាំងស្រុងជាមួយមេដឹកនាំអឺរ៉ុបទាំងអស់។

ដោយឡែក អ្នកនាំពាក្យនៃចក្រភពអង់គ្លេស បាននិយាយថា ប្រសិនបើរុស្ស៊ីមានការលុកលុយបន្ថែមទៀតចូលទៅក្នុងអ៊ុយក្រែននោះ មេដឹកនាំនិងអនុវត្តកិច្ចព្រមព្រៀងគ្នាថា "សម្ព័ន្ធមិត្តនិងអនុវត្តការឆ្លើយតបតបកវិញយ៉ាងឆាប់រហ័ស រួមទាំងការដាក់ទណ្ឌកម្មទៅលើរុស្សីដែលមិនធ្លាប់មានពីមុនមក"។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង