Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

លោក បៃដិន ដាក់សម្ពាធរុស្សីបន្ថែម ខណៈពូទីនកំពុងពិចារណាឈ្លានពានអ៊ុយក្រែនឬអត់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចាប់ដៃជាមួយប្រធានាធិបតី ចូ បៃដិន ក្នុងពេលប្រជុំនៅទីក្រុងមូស្គូកន្លងទៅមិញ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក Joe Biden កំពុងបង្ហាញជំហរដល់រឹងមាំជាមួយដៃគូបណ្តាលប្រទេសសម្ព័ន្ធមិត្តលោកខាងលិចជាច្រើនទៀត ដើម្បីរារាំងលោក វ្ល៉ាឌីមៀ ពូទីន ពីការលុកលុយអ៊ុយក្រែន ដើម្បីបង្ការការផ្ទុះសង្រ្គាមរវាង រុស្សី អ៊ុយក្រែន អាមេរិក កំពុងតែត្រៀមខ្លួនជាស្រេច ដើម្បីដោះស្រាយវិវាទរុស្សី អ៊ុយក្រែន។

សេតវិមានលោក Biden ឥឡូវនេះកំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងពីគណបក្សសាធារណរដ្ឋដោយសារតែបញ្ហារវាង រុស្សី និងអ៊ុយក្រែនពុំទាន់មានចម្លើយក្នុងការបិទបញ្ចប់ជម្លោះមួយនេះ។ គណបក្សសាធារណរដ្ឋជាច្រើនបានចោទប្រកាន់ប្រធានាធិបតីពីបទបង្ហាញភាពទន់ខ្សោយនិងផ្គាប់ចិត្តលោកពូទីនក្នុងការបង្ហាញខ្លួនក្នុងកម្មវិធីជជែកពិភាក្សាកាលពីថ្ងៃអាទិត្យ។

អតីតរដ្ឋមន្ត្រីការបរទេសរុស្សី លោក Mike Pompeo បាននិយាយដោយការឌឺដងទៅ អាមេរិក ថាបុរសខ្លាំងរបស់វិមានក្រឹមឡាំងជា "រដ្ឋបុរសដែលមានទេពកោសល្យ" គឺជាបុរសខ្លាំងដែលដឹងពីរបៀបប្រើប្រាស់អំណាច។ ការរិះគន់របស់ក្រុម GOP (Grand Old Party) បានចោទលើលោក Biden ថាបានព្រងើយកន្តើយនឹង គណបក្ស របស់អតីតប្រធានាធិបតី Donald Trump ថែមទៀតផង។

ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងអនុញ្ញាតឲ្យពលរដ្ឋអាមេរិក និងសមាជិកគ្រួសារដែលមិនសំខាន់ចេញពីស្ថានទូតរបស់ខ្លួនក្នុងទីក្រុងគៀវជាបន្ទាន់ ហើយបានព្រមានថា ក្នុងករណីមានការឈ្លានពានរបស់រុស្ស៊ី អាមេរិក និងឲ្យរុស្សីសងថ្លៃខូចខាតទាំងស្រុង។

រដ្ឋលេខាធិការ Antony Blinken បានព្រមានថា ប្រសិនបើអង្គភាពរុស្ស៊ីណាមួយហានចូលលុកលុយអ៊ុយក្រែ "បង្កឱ្យមានការផ្ទុះអាវុធណាមួយដែលប្រឆាំង និងឯកភាព នោះរុស្សីនិងទទួលបានការតបស្នងយ៉ាងពេញចិត្តពី អាមេរិកនិង ណាតូ"។

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង