Cctime 6monthsfree desktop
Cc times  web banner kh (2)

យុវតីទ្រី ណារ៉ានិស្សិតរៀន«អក្សរសាស្ត្រកូរ៉េ»ដើម្បីចង់ក្លាយជាអ្នកបកប្រែភាសាកូរ៉េនាថ្ងៃអនាគត

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវតី ទ្រី ណារ៉ា គឺជានិស្សិតឆ្នាំទី២ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ នៃវិទ្យាស្ថានភាសាបរទេស។ ក្រៅពីការសិក្សានៅសកលវិទ្យាល័យ ដែលជាការសិក្សាអក្សរសាស្ត្រ កូរ៉េ កញ្ញា ណារ៉ា កំពុងតែសិក្សាភាសាចិន និងភាសាអង់គ្លេស នៅសាលាឯកជនមួយកន្លែង។មូលហេតុដែលកញ្ញាចាប់អារម្មណ៍សិក្សា«អក្សរសាស្ត្រកូរ៉េ» គឺដើម្បីចង់ក្លាយជាអ្នកបកប្រែភាសាកូរ៉េនាថ្ងៃអនាគត។

តាមរយៈការសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ កញ្ញា ណារ៉ា បានឲ្យដឹងថា មូលហេតុដែលកញ្ញា សម្រេចចិត្តរៀនអក្សរសាស្ត្រកូរ៉េ ដោយសារកញ្ញាចង់បន្ដការសិក្សានៅប្រទេសកូរ៉េ និងចាប់អារម្មណ៍ទៅលើវប្បធម៌របស់កូរ៉េផង។ ម្យ៉ាងវិញទៀត ការរកសាលារៀន ដែលបណ្ដុះបណ្ដាលអក្សរសាស្ត្រកូរ៉េ មានការពិបាកដោយសារមិនមានសកលវិទ្យាល័យច្រើនទេនៅក្នុងប្រទេសកម្ពុជា ដែលមានបង្រៀនជំនាញអក្សរសាស្ត្រកូរ៉េ។

កញ្ញា ទ្រី ណារ៉ា បានបន្ដថា ការចាប់ផ្ដើមរៀនភាសាកូរ៉េដំបូង មានការពិបាកច្រើន ដោយាសារកញ្ញាមិនធ្លាប់បានរៀនភាសាកូរ៉េ មុននិងចូលមហាវិទ្យាល័យនោះទេ។ ដូច្នេះហើយ នៅពេលចូលរៀនដំបូង គឺចាំបាច់ត្រូវតែរៀនព្យញ្ជនៈ និងស្រះ ដូចការចាប់ផ្ដើមរៀនថ្នាក់ទី១ ដែរ។ដោយសារការចាប់ផ្ដើមបែបនោះហើយ ទើបធ្វើឲ្យមានការបញ្ចេញសម្លេង នៅក្នុងភាសាកូរ៉េ។

កញ្ញា ទ្រី ណារ៉ា បានបន្ថែមថា ការរៀនភាសាកូរ៉េ គឺជាស្ពានមួយ ដែលអាចនាំខ្លួនទៅកាន់ប្រទេស កូរ៉េបានងាយស្រួលជាងភាសាដ៏ទៃ។ មូលហេតុដែលកញ្ញាចង់បន្ដការសិក្សានៅប្រទេសកូរ៉េ គឺកញ្ញាចង់អភិវឌ្ឍភាសាកូរ៉េរបស់ខ្លួន ព្រោះកញ្ញាចង់ក្លាយទៅជាអ្នកបកប្រែភាសាកូរ៉េ នាថ្ងៃអនាគត។ ក្រៅពីរៀនភាសាកូរ៉េ កញ្ញាកំពុងតែរៀនភាសាចិន និងភាសាអង់គ្លេសនៅសាលាឯកជនមួយ កន្លែង នៅក្នុងរាជធានីភ្នំពេញផងដែរ។

ជាចុងក្រោយ កញ្ញា ណារ៉ា បានបន្ដថាភាសាបរទេសមានសារសំខាន់ណាស់ នៅក្នុងការទំនាក់ទំនង ដោយសារប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍ ដូច្នេះហើយមានប្រទេសជាច្រើន ចូលមកវិនិយោគ។ សម្រាប់អ្នកចេះភាសាច្រើន ជាបុគ្គលដែលទទួលបានឱកាសការងារមុនគេ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង