វៀតណាម៖ រថយន្តកុងតឺន័រជាង ១០០០ គ្រឿងដែលផ្ទុកទំនិញ កំពុងកកស្ទះនៅព្រំដែនរវាងវៀតណាម និងចិន បន្ទាប់ពីវិធានការរឹតបន្តឹងកូវីដ-១៩របស់ប្រទេសចិន។ស្ពានចំនួនពីរឆ្លងកាត់ទន្លេ Ka Long ក្នុងខេត្ត Quang Ninh បានក្លាយជាកន្លែងសម្រាប់រថយន្តដឹកទំនិញជាង ១០០០គ្រឿង ដែលមិនអាចឆ្លងកាត់ព្រំដែនបាន។
បើតាមសារព័ត៌មានវៀតណាម VN Express បានចុះផ្សាយថា រថយន្តកុងតឺន័រខ្លះ បានទៅទីនោះពីរបីថ្ងៃ ហើយខ្លះទៀតពីរខែ ខណៈអ្នកបើកបរត្រូវបង់ថ្លៃចតរថយន្តចំនួន៤.៣ ដុល្លារ ក្នុងមួយថ្ងៃ។



