Cctime 6monthsfree desktop
Cc times  web banner kh (2)

ឥណ្ឌារាយការណ៍ពីករណីឆ្លងកូវីដ១៩ជាង៣០ម៉ឺនសម្រាប់រយៈពេល៣ថ្ងៃជាប់គ្នា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ឥណ្ឌារាយការណ៍ពីករណីឆ្លងកូវីដ១៩ជាង៣០ម៉ឺនសម្រាប់រយៈពេល៣ថ្ងៃជាប់គ្នា ប្រភពរូប៖ ស៊ីស៊ីធីវី

ឥណ្ឌា៖ ប្រទេសឥណ្ឌាបានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីចំនួន ៣៣៧,៧០៤ ក្នុងរយៈពេល ២៤ ម៉ោងកាលពីថ្ងៃសៅរ៍ ដែលជាថ្ងៃទីបីជាប់គ្នា ជាមួយនឹងករណីឆ្លងជាង៣០ម៉ឺន។នេះបើតាមទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលសហព័ន្ធ។

សរុបមក ប្រទេសឥណ្ឌាឥឡូវនេះ បានកត់ត្រាករណីចំនួន ៣៨.៩០៣.៧៣១។ ក្រៅពីនេះ ការស្លាប់ទាក់ទងនឹងជំងឺកូវី១៩ ចំនួន ៤៨៨ នាក់ ចាប់តាំងពីព្រឹកថ្ងៃសុក្រ បានធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៤៨៨.៨៨៤ នាក់។

ខណៈចំនួនអ្នកកូវីដ១៩បំលែងថ្មី អូមីក្រុង នៅក្នុងប្រទេសឥណ្ឌាបានឈានដល់ ១០,០៥០ ចាប់តាំងពីថ្ងៃសុក្រ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង