
ទីក្រុងប៉េរូ ៖ ថ្ងៃទី 21 ខែមករាកន្លងទៅ ក្រុមហ៊ុនថាមពលអេស្ប៉ាញ Repsol (REP.MC) បាននិយាយនៅថ្ងៃសុក្រថា ប្រតិបត្តិការបោសសម្អាតសម្រាប់ការលេចធ្លាយប្រេងដ៏ធំមួយនៅលើឆ្នេរសមុទ្រក្បែររដ្ឋធានី Lima របស់ប្រទេសប៉េរូ នឹងធ្វើឡើងរហូតដល់ចុងខែកុម្ភៈ។ រដ្ឋាភិបាលបាននិយាយថា សត្វផ្សោត ត្រី និងសត្វស្លាបបានបោកបក់មកលើច្រាំងដែលគ្របដណ្តប់ដោយប្រេង ខណៈដែលសកម្មភាពនេសាទនៅក្នុងតំបន់នេះត្រូវបានផ្អាក។ អ្នកនេសាទម្នាក់បាននិយាយថា ខ្លួនបានចុះឈ្មោះអ្នកនេសាទដើម្បីជួយសម្អាតប្រេង។
ដោយឡែកអ្នកនេសាទ Walter de la Cruz បានប្រាប់រ៉យទ័រថា "ខ្ញុំធ្លាប់ប្រមូល បានក្តាមសមុទ្រជាច្រើន ប៉ុន្តែឥឡូវនេះ នៅពេលដែលខ្ញុំដើរដល់ច្រាំង ពួកវាបានងាប់អស់ទៅហើយ ។ មហាសមុទ្រប៉ាស៊ីហ្វិក នៃប្រទេសប៉េរូ គឺជាប្រភពដ៏សំខាន់នៃជីវិតសមុទ្រ និងអាហារសមុទ្រសម្រាប់ប្រជាជនប៉េរូ។
ក្រុមហ៊ុន Repsol បាននិយាយថាបការកំពប់ប្រេងប្រហែល 6,000 បារ៉ែលចូលទៅក្នុងមហាសមុទ្រកាលពីសប្តាហ៍មុននៅជិតរោងចក្រចម្រាញ់ La Pampilla របស់ខ្លួន ដែលក្រុមហ៊ុនបានស្តីបន្ទោសទៅលើរលកយក្សមួយដែលបណ្តាលមកពីការផ្ទុះភ្នំភ្លើងនៅតុងហ្គា។ ក៏ប៉ុន្តែក្រុមហ៊ុន បាន បដិសេធ មិន បញ្ជាក់ ពី ទំហំ នៃ ការ កំពប់ ដោយ និយាយ ថា ខ្លួន នៅ តែ វាយ តម្លៃ ផល ប៉ះពាល់។
ក្រុមហ៊ុន Repsol បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់និយតករមូលបត្រ SMV របស់ប្រទេសប៉េរូថា ប្រតិបត្តិការចម្រាញ់ប្រេងកំពុងបន្តជាធម្មតា។
ក្រុមហ៊ុនមួយនេះក៏បានបន្តថា "ឧប្បត្តិហេតុនេះមិនបានប៉ះពាល់ដល់ការបន្តនៃប្រតិបត្តិការរបស់យើង ឬសមត្ថភាពរបស់យើងក្នុងការផ្គត់ផ្គង់ទីផ្សារនោះទេ" ព្រឹត្តិការណ៍នេះមិនមានផលប៉ះពាល់ខ្លាំងដល់សកម្មភាពផលិតភាពនៃរោងចក្រចម្រាញ់ប្រេងទេរបស់យើងនោះទេ។
ទីភ្នាក់ងារបរិស្ថានរបស់ប្រទេសប៉េរូ OEFA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដីប្រហែល 1.7 លានម៉ែត្រការ៉េ (420.08 ហិចតា) និង 1.2 លានម៉ែត្រការ៉េនៃមហាសមុទ្រត្រូវបានរងផលប៉ះពាល់ដោយការកំពប់។ ប្រធានាធិបតីប៉េរូឆ្វេងនិយម Pedro Castillo ថ្លែងថាវាជា "គ្រោះមហន្តរាយបរិស្ថាន" ដ៏ធំបំផុតដែលប៉ះពាល់ដល់ប្រទេស Andean ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។