Cctimesw1140xh150cm copy

សម្តេច ហ៊ុនសែន សម្រេចអនុញ្ញាតឱ្យអ្នកជំងឺអូមីក្រុងអាចព្យាបាលនៅផ្ទះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន

ភ្នំពេញ៖ សម្តេចនាយរដ្ឋមន្រ្តី នៅថ្ងៃទី ២១ មករា បានសម្រេចឱ្យអ្នកជំងឺអូមីក្រុងអាចព្យាបាលនៅផ្ទះបានដោយពុំចាំមកព្យាបាលនៅមន្ទីពេទ្យ។

យោងតាមសារជាសំឡេងសម្ដេចនាយរដ្ឋមន្រ្តី ហ៊ុន សែនចេញសេក្តីសម្រេចដោយអនុញ្ញាឱ្យជនបរទេសដែលរកឃើញវិជ្ជមានអូមីក្រុងអាចព្យាបាលបានតាម សណ្ឋាគារ ស្ថានទូត រឺកន្លែងណាដែលសមរម្យដែលពួកគាត់ចង់ទៅព្យាបាល។

បើតាមសម្តេច សម្រាប់ បងប្អូនខ្មែរ ដែលមកពីបរទេសក៏ឱ្យព្យាបាលតាមផ្ទះដោយពុំចាំបាច់យកទៅមន្ទីពេទ្យនោះទេ សម្រាប់អ្នកជំងឺដែលពុំមានកន្លែងព្យាបាលទើបអនុញ្ញាតិឱ្យមកព្យាបាលមន្ទីពេទ្យរដ្ឋ។ សម្តេចក៏បានបញ្ចាក់ថា សម្រាប់អ្នកជំងឺដែលកំពុងតែសម្រាកព្យាបាលជំងឺកូវិដនៅបណ្តាលពេទ្យនានាអាចអនុញ្ញាតិឱ្យទៅព្យាបាលនៅផ្ទះរឺនៅសណ្ឋាការបានបើគេចង់ទៅព្យាបាលនៅកន្លែងដែលគេពេញចិត្ត។

សម្តេច ហ៊ុន សែន ក៏បានសង្កត់យ៉ាងធ្ងន់ថាជនបរទេសដែលមកលេងកម្ពុជាពុំចាំបារម្មណ៌រឿងព្យាបាលកូវិដនៅពេទ្យនោះ ជនបរទេសទាំងឡាយអាចជ្រើសរើសទីតាំងដែលខ្លួនចង់ព្យាលបាលជំងឺកូវិដដោយខ្លួនឯងបាន។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង