Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

អតីតនិស្សិតអាហារូបករណ៍ចិនលោក សឿន ប៊ុនហេងពីការរស់នៅប្រទេសចិន

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖លោក សឿន អតីតនិស្សិតអាហារូបករណ៍ចិន បានចែករំលែកពីការរស់នៅក្នុងប្រទេសចិន ក្នុងពេលលោកបានទៅសិក្សានៅទីនោះ។ប៉ុន្តែបរិបទនៃការរស់នៅ ភាសា អាកាសធាតុ ម្ហូបអាហារ បានធ្វើឲ្យលោកពិបាក ខណៈសិក្សាប្រើប្រាស់ជាភាសាចិន។

តាមរយៈការសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ លោក សឿង ប៊ុនហេង ជាអតីតនិស្សិតអាហារូបករណ៍ មកពីសាកលវិទ្យាល័យ Kunming Science and Technology university បានឲ្យដឹងថា បញ្ហាភាសា ជាបញ្ហាដ៏ធំ ពេលដែលទៅដល់ប្រទេសចិន។ ការប្រាស្រ័យទាក់ទងគ្នា កម្មវិធីសិក្សានៅសាលា គឺចាំបាច់ត្រូវប្រើប្រាស់ភាសាចិន។

ពេលជាប់អាហារូបករណ៍ លោក ប៊ុនហេង មិនបានរៀនភាសាចិនទេ ដែលធ្វើឱ្យការសិក្សាភាសាចិន មានការលំបាកជាខ្លាំង ដោយសារតែគ្រូបង្រៀន គឺជាជនជាតិចិន ដោយសារការរៀនភាសារបស់លោក មិនមានការបកប្រែជាខ្មែរទេ។ លោកបានចំណាយពេល រៀនភាសាចិនរយៈពេល ៥ខែ ទើបអាចចូលរៀនឆ្នាំមូលដ្ឋានបាន។

បញ្ហាអាការធាតុ លោកថា មានសីតុណ្ហភាពចន្លោះពី -៥-១២អង្សាសេ នៅរដូវរងារ និងនៅរដូវផ្ការីក វិញ មានសីតុណ្ហភាពចន្លោះពី ១២-២២អង្សាសេ។ ដោយសារតែអាកាសធាតុត្រជាក់ ធ្វើឲ្យរូបលោកពិបាក ក្នុងការធ្វើដំណើរទៅសាលាជាខ្លាំង។នៅតំបន់ដែលមានសីតុណ្ហភាពចាប់ពី-១០ រហូតដល់-៥០អង្សាសេជាង ទើបប្រើប្រាស់ម៉ាស៊ីនកម្ដៅ។

បញ្ហាម្ហូបអាហារ ក៏ជាបញ្ហាប្រឈម នៅពេលរូបលោក បានទៅដល់ប្រទេសចិនដំបូងផងដែរ។ នៅក្នុងប្រទេសកម្ពុជា មានប្រភេទម្ហូបជាច្រើនដែលយើងអាចជ្រើសរើសបាន។ ប៉ុន្ដែនៅឯប្រទេសចិន លោកបាននិយាយថា ម្ហូបចិនមានតែឆាហើយនឹងឆា និងស៊ុបរសជាតិសាបៗតែប៉ណ្ណោះ។ លោកបានបន្ដថា «ពេលញ៉ាំម្ហូបចិនដំបូងៗ រាងទ្រលាន់ ប៉ុន្ដែញ៉ាំយូទៅអាចញ៉ាំបានធម្មតា»។

តែយ៉ាងណា លោកបានមើលឃើញពីគុណភាពនៃការអប់រំនៅទីនោះ ទាំងវិន័យ និងការអនុវត្តនានា ដើម្បីជំរុញដល់ការសិក្សា។លោកបានអំពាវនាវដល់យុវជនដែលមានបំណងចង់ទៅសិក្សានៅប្រទេសចិន ត្រូវត្រៀមខ្លួនទុកជាមុន ដើម្បីងាយស្រួលក្នុងការសិក្សានៅទីនោះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង