Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

មន្ទីរបញ្ចកោណបានចេញផ្សាយវីដេអូឃ្លាំមើលស្ដីពីការវាយប្រហារតាមអាកាសរបស់អាមេរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មន្ទីរបញ្ចកោណបានចេញផ្សាយវីដេអូឃ្លាំមើលស្ដីពីការវាយប្រហារតាមអាកាសរបស់អាមេរិក ប្រភពរូប៖ RT

អាមេរិក៖ មន្ទីរបញ្ចកោណបានចេញផ្សាយវីដេអូឃ្លាំមើលដែលបង្ហាញពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ដែលបានសម្លាប់ជនស៊ីវិល 10 នាក់នៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថានកាលពីឆ្នាំមុន ដែលជាបេសកកម្មប្រយុទ្ធចុងក្រោយរបស់អាមេរិកមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយទីក្រុងវ៉ាស៊ីនតោនបានបញ្ចប់សង្រ្គាមរយៈពេលពីរទសវត្សរ៍របស់ខ្លួន។

វីដេអូដែលមានរយៈពេល 25 នាទី ចេញផ្សាយដោយកាសែត New York Times កាលពីថ្ងៃពុធ បានបង្ហាញពីពេលដែលបុគ្គលិកជំនួយអាហ្វហ្គានីស្ថាន និងអ្នកមិនប្រយុទ្ធ ៩ នាក់ផ្សេងទៀតរួមទាំងកុមារ ៧ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ដែលទាំងអស់ត្រូវបានថតដោយដ្រូនកំពុងហោះហើរលើទីក្រុងកាប៊ុលកាលពីថ្ងៃទី 29 ខែសីហាឆ្នាំ 2021។

យោធាអាមេរិក បានអះអាងពីដំបូងថា ការវាយប្រហារនេះសំដៅទៅលើសមាជិកនៃរដ្ឋអ៊ីស្លាម ISIS ដែលកំពុងដឹកជញ្ជូនគ្រឿងផ្ទុះ។ មន្ត្រីជាន់ខ្ពស់ម្នាក់បានចាត់ទុកថា ប្រតិបត្តិការនេះគឺ "សុចរិត" ដូច្នេះទើបបើកការវាយប្រហារ តែក្រោយមកទើបដឹងថាមានតែជនស៊ីវិលប៉ុណ្ណោះ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ។

ដ្រូន MQ-9 Reaper ពីរគ្រឿង បានតាមពីក្រោយរថយន្ត Toyota Corolla ពណ៌ស ដែលបើកបរដោយបុរសម្នាក់ ក្រោយមកត្រូវបានគេស្គាល់មានឈ្មោះថា Zemari Ahmadi ជាបុគ្គលិកជំនួយរបស់អង្គការផ្នែកអាហារូបត្ថម្ភ និងការអប់រំអន្តរជាតិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

មួយសន្ទុះក្រោយមក រថយន្តរបស់ Ahmadi ត្រូវបានបើកបុកចូលទៅផ្ទះរបស់គាត់ ស្រាប់តែមានការបំផ្ទុះមួយ បានលេបត្របាក់ទ្រព្យសម្បត្តិ ភ្លាមៗនោះបានសម្លាប់ Ahmadi និងជនស៊ីវិល១០ នាក់ ក្នុងនោះក៏មានកុមារផងដែរ។

ការស៊ើបអង្កេតរបស់កងទ័ពអាកាសបានសន្និដ្ឋានថា ប្រតិបត្តិការនេះមិនបំពានច្បាប់ណាមួយឡើយ និងបានផ្តល់អនុសាសន៍ថា មិនមានវិធានការណ៍វិន័យទេ។ ទោះជាយ៉ាងណា យោធាអាមេរិក ក៏មានការសោកស្ដាយចំពោះឧបត្ថវហេតុនេះផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង