
ប៉េរូ៖ រោងចក្រចម្រាញ់ប្រេង Pampilla ដែលជាផ្នែកមួយនៃក្រុមហ៊ុនអេស្ប៉ាញ Repsol បាននិយាយថា មាន "ការកំពប់ប្រេងមានកំណត់" នៅឯឆ្នេរសមុទ្រ Callao និងស្រុក Ventanilla ក្បែរទីក្រុង Lima កាលពីថ្ងៃពេលថ្មីៗនេះ ដោយសារតែរលកដ៏ខ្លាំងក្លាដោយការផ្ទុះនៅផ្នែកម្ខាងទៀតនៃមហាសមុទ្រប៉ាស៊ីហ្វិក។
ក្រុមហ៊ុនបាននិយាយថា ការកំពប់បានកើតឡើងកំឡុងពេលដឹកជញ្ជូនចេញពីនាវាដឹកប្រេង។ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះជាតិបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការកំពប់ត្រូវបានគ្រប់គ្រង។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន Ruben Ramirez បាននិយាយថា ឧបទ្ទវហេតុនេះបានប៉ះពាល់ដល់ឆ្នេរប្រវែង៣គីឡូម៉ែត្រ តាមបណ្តោយឆ្នេរចំនួនបី។ ហើយបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវចម្រុះ ហើយវាថែមទាំងអាចប៉ះពាល់ដល់សុខភាពមនុស្សផងដែរ។
ក្រសួងបរិស្ថានបាននិយាយថា Pampilla អាចប្រឈមនឹងការផាកពិន័យរហូតដល់ ៣៤.៥ លានដុល្លារ ខណៈដែលព្រះរាជអាជ្ញាបានបើកការស៊ើបអង្កេតលើក្រុមហ៊ុនសម្រាប់ការបំពុលបរិស្ថាន។Pampilla ដែលមិនបានបញ្ជាក់ច្បាស់ថាតើប្រេងប៉ុន្មានត្រូវបានកំពប់នោះ បាននិយាយថាខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរដើម្បីសម្អាតឆ្នេរដែលរងគ្រោះ។
កប៉ាល់បានធ្វើការប្រមូលប្រេងនៅតែអណ្តែតក្នុងទឹក ខណៈពេលដែលកម្មករនៅក្នុងឧបករណ៍ការពារបានចាប់ផ្តើមសម្អាតប្រេងចេញពីច្រាំង៕


