Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

តុលាការចិនកាត់ទោសប្រហារជីវិតលើអតីតប្រធានសភាប្រឹក្សានយោបាយខេត្តមួយពីបទទទួលសំណូក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ហ្គីចូវ៖ តុលាការប្រទេសចិន នៅថ្ងៃទី ១៧ មករា បានសម្រេចចេញសាលក្រមកាត់ទោសប្រហារជីវិត លើអតីតប្រធានសភាប្រឹក្សានយោបាយខេត្តហ្គីចូវ ក្រោមបទចោទទទួលសំណូក ៤៣៤ លានយ័ន និងរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ទាំងអស់។

លោក វិន ហ្វួ យី (Wang Fu Yu)អតីតលេខាបក្ស និង ជាប្រធានសភាប្រឹក្សានយោបាយខេត្ត ហ្គីចូវ(Gui Zhou)ត្រូវបានតុលាការប្រទេសចិនចោទថា បានទាញយកប្រយោជន៍ពីមុខតំណែងរបស់លោក ដែលជាអភិបាលក្រុងឈីងសាន(Qiong Shan)ខេត្តហៃណាន(Hai Nan)និង បានទទួលសំណូក ៤៣៤ លានយ័ន ។

ដោយហេតុផលថា លោក វិន ហ្វួយី បានប្រព្រឹត្តទោសទាំងពីរខាងលើ តុលាការបានសម្រេចកាត់ទោសប្រហារជីវិត និង រឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ទាំងអស់ ហើយតម្រូវឱ្យលោកទទួលយកសេចក្តីសម្រេចរបស់តុលាការទាំងស្រុង។

យោងតាមអង្គជំនុំជម្រះបានឱ្យដឹងថា ក្នុងអំឡុងពេលពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០២១ លោក វិន ហ្វួ យី បានទាញយកប្រយោជន៍ពីមុខតំណែងរបស់គាត់ ដែលជាអភិបាលក្រុង ឈីងសាន(Qiong Shan)ខេត្ត ហៃណាន(Hai Nan ជាលេខាគណៈកម្មាធិការបក្សក្រុង សាន់យ៉ា(San Ya ជាលេខារងគណៈកម្មាធិការបក្សខេត្ត ជាប្រធានសភាប្រឹក្សានយោបាយខេត្ត ហ្គី ចូវ៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង