Yearendyearend1140x150

ការសិក្សាមួយរបស់អ៊ីស្រាអែលបង្ហាញថា«ការចាក់វ៉ាក់សាំងដូសទី៤ផ្ដល់ការការពារតិចជាងដូសទី៣»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ការសិក្សាមួយរបស់អ៊ីស្រាអែលបង្ហាញថា«ការចាក់វ៉ាក់សាំងដូសទី៤ផ្ដល់ការការពារតិចជាងដូសទី៣» ប្រភពរូប៖ RT

អ៊ីស្រាអែល៖ ការសិក្សារបស់អ៊ីស្រាអែលបានបង្ហាញថា ការចាក់វ៉ាក់សាំងដូសទី៤ របស់ Pfizer មិនមានប្រសិទ្ធភាពគ្រប់គ្រាន់ដើម្បីការពារអូមីក្រុងទេ។ នេះបើយោងតាមការសាកល្បងដែលធ្វើឡើងក្នុងប្រទេសអ៊ីស្រាអែល។

ការសិក្សាមួយដែលពាក់ព័ន្ធនឹងបុគ្គលិកពេទ្យចំនួន ១៥៤ នាក់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba នៅជិតទីក្រុង Tel Aviv បានរកឃើញថា ការចាក់វ៉ាក់សាំងលើកទី ៤ ផ្តល់ការការពារតិចតួចប្រឆាំងនឹងកូវីដ១៩បំលែងថ្មី អូមីក្រុង បើប្រៀបធៀបទៅនឹងកូវីដ១៩បំលែងមុន។

លោក Gili Regev-Yochay ជាប្រធានអ្នកស្រាវជ្រាវម្នាក់លើការសាកល្បង បាននិយាយថា ការចាក់វ៉ាក់សាំងដូសជំរុញ គឺល្អបំផុតប្រឆាំងនឹងកូវីដបំលែង Alpha និង Delta តែសម្រាប់ អូមីក្រុង «វាមិនល្អគ្រប់គ្រាន់ទេ»។ លោកបន្តថា «យើងឃើញមានការកើនឡើងនៃអង្គទីគ័រខ្ពស់បន្ទាប់ពីចាក់លើកទីបី តែនៅពេលចាក់លើកទី៤ ឃើញថាមនុស្សជាច្រើននៅតែឆ្លង អូមីក្រុង»។

ទោះបីជាមានការរកឃើញថ្មីក៏ដោយ មន្ត្រីសុខាភិបាលអ៊ីស្រាអែល ទៅបានឈានមុខរួចហើយ ក្នុងការចាក់វ៉ាក់សាំងលើកទី ៤ សម្រាប់មនុស្សចាស់ អ្នកការពារ និងបុគ្គលិកពេទ្យ ដែលចាប់ផ្តើមនៅដើមខែនេះ ដោយមនុស្សប្រហែល ៥០០,០០០ បានទទួលការចាក់វ៉ាក់សាំងដូសជំរុញលើកទីពីរ នេះបើគិតត្រឹមថ្ងៃអាទិត្យ។

ទាំងអង្គការសុខភាពពិភពលោក និងនិយតករឱសថរបស់សហភាពអឺរ៉ុប ទីភ្នាក់ងារឱសថអឺរ៉ុប បានព្រមានប្រឆាំងនឹងការប្រើប្រាស់វ៉ាក់សាំងលើសកម្រិត ដោយមានហេតុផលផ្សេងគ្នាក៏ដោយ។ អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យមានការចែកចាយវ៉ាក់សាំងបន្ថែមទៀត នៅជុំវិញពិភពលោក ដោយសង្កេតឃើញថា ប្រទេសមួយចំនួនកំពុងឈានទៅមុខជាមួយនឹងការចាក់វ៉ាក់សាំងលើកទីបី និងទីបួន ខណៈមនុស្សជាច្រើននៅក្នុងប្រទេសក្រីក្រទើបតែទទួលបានជាលើកដំបូង។

សូមបញ្ជាក់ថា អ៊ីស្រាអែលគឺជាប្រទេសដំបូងគេ ដែលដាក់ចេញនូវវ៉ាក់សាំងលើកទីបួន ខណៈដែលប្រទេសនេះបានឃើញការកើនឡើងនូវករណីឆ្លងគួរឱ្យកត់សម្គាល់នៃអូមីក្រុង ។ តែករណីស្លាប់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានការកើនឡើងតិចតួចប៉ុណ្ណោះក្នុងប៉ុន្មានខែថ្មីៗនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង