Yearendyearend1140x150

កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសម្លេងមួយទៀត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសម្លេងមួយទៀត ប្រភពរូប៖ RT

ព្យុងយ៉ាង៖ កូរ៉េខាងជើង បានបង្កើនសកម្មភាពសាកល្បងរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះជាមួយនឹងការបាញ់មីស៊ីល «លឿនជាងសម្លេង»។ យោធាកូរ៉េខាងត្បូងបានរាយការណ៍ថា ទីក្រុងព្យុងយ៉ាង បានធ្វើការបាញ់សាកល្បងមីស៊ីលមួយផ្សេងទៀត ខណៈប្រទេសនេះបានបាញ់មីស៊ីលល្បឿនលឿនជាងសម្លេងចំនួនពីររួចហើយ។

យោធាកូរ៉េខាងត្បូងបានរាយការណ៍កាលពីព្រឹកថ្ងៃចន្ទថា មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរដែលត្រូវបានបាញ់ឆ្ពោះទៅសមុទ្រជប៉ុន។ ទីក្រុងសេអ៊ូលបានអះអាងថា មីស៊ីលទាំងនោះហាក់ដូចជាត្រូវបានបាញ់ចេញពីកន្លែងបាញ់បង្ហោះនៅអាកាសយានដ្ឋានអន្តរជាតិ ព្យុងយ៉ាង ស៊ូណាន របស់ប្រទេសកូរ៉េខាងជើង។

ក្រសួងការពារជាតិជប៉ុនក៏បានកំណត់អត្តសញ្ញាណមីស៊ីលនោះថាជា “ជាមីស៊ីលផ្លោង ដែលអាចកើតមាន” ខណៈដែលឆ្មាំសមុទ្ររបស់ប្រទេសនេះ បានព្រមាននាវាឱ្យប្រុងប្រយ័ត្នចំពោះវត្ថុដែលធ្លាក់។ ការសាកល្បងមីស៊ីលដែលបានរាយការណ៍នេះ ធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានអះអាងថា បានធ្វើសមយុទ្ធមួយ ដែលពាក់ព័ន្ធនឹងមីស៊ីលចំនួនពីរ ដែលបានបំផ្លាញគោលដៅដែលបានគ្រោងទុកនៅក្នុងសមុទ្រជប៉ុន។

កូរ៉េខាងជើងបានអះអាងថា ខ្លួនបានសាកល្បង "មីស៊ីលល្បឿនលឿនជាងសម្លេង" ចំនួនពីររួចហើយ ចាប់តាំងពីដើមឆ្នាំមក។ ការបាញ់បង្ហោះ "មីស៊ីលល្បឿនលឿនបំផុត" របស់ប្រទេសនេះកាលពីថ្ងៃអង្គារសប្តាហ៍មុន។ តាមសេចក្តីរាយការណ៍បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងមន្ទីរប៉ង់តាហ្គោន ដែលគិតថាមីស៊ីលនេះកំពុងឆ្ពោះទៅកាន់សហរដ្ឋអាមេរិក និងបានបញ្ឈប់ការហោះហើរនៅឆ្នេរសមុទ្រភាគខាងលិចជាការប្រុងប្រយ័ត្ន។

បន្ទាប់ពីការសាកល្បងនេះ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើងមួយចំនួន ក៏ដូចជាជនជាតិរុស្ស៊ី និងក្រុមហ៊ុនរុស្ស៊ីមួយដែលទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ថា បានជួយក្រុងព្យុងយ៉ាងទទួលបានអាវុធប្រល័យលោក ឬមធ្យោបាយដឹកជញ្ជូនរបស់ពួកគេ។

ឆ្លើយតបទៅនឹងការពិន័យនេះ កូរ៉េខាងជើងបានប្តេជ្ញាថា នឹងមាន "ប្រតិកម្មកាន់តែខ្លាំង និងជាក់លាក់" ដោយលើកហេតុផលថា ការអភិវឌ្ឍន៍កម្មវិធីមីស៊ីលល្បឿនលឿនជាងសម្លេងរបស់ខ្លួន គឺជា"សិទ្ធិស្របច្បាប់" របស់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង