Cc time web banner 054637

វេជ្ជបណ្ឌិតដ៏ល្បីរបស់ចិនបកស្រាយអាការៈសួតក្រោយឆ្លងវីរុសកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖ លោក Zhong Nan shan វេជ្ជបណ្ឌិតដ៏ល្បីបំផុតនៃប្រទេសចិន បានបកស្រាយផលប៉ះពាល់នៃវីរុសកូវីដ១៩ ដែលបណ្ដាលឲ្យខូចសួត។ នេះបើតាមការឆ្លើយឆ្លងតាមប្រព័ន្ធវីដេអូជាមួយនិស្សិតនៅក្រៅប្រទេសទាក់ទងទៅនឹងជំងឺកូវីដ១៩ ក្នុងការប្រយុទ្ធនឹងជំងឺរាតត្បាត នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០រវាងក្រសួងការបរទេសចិននិងគណៈកម្មការសុខភាព។

លោក Zhong Nan shan បានឆ្លើយសំណួររបស់និស្សិតថា ជំងឺកូវីដ១៩នឹងមិនបណ្តាលឱ្យខូចសួតធំពេកនោះទេហើយ ក្រោយពេលជាសះស្បើយក៏មិនមានជំងឺអ្វីទៀតកើតឡើងគួរអោយកត់សំគាល់ផងដែរ។

លោកបន្តថា ប្រសិនបើពួកគេចេញទៅក្រៅហើយជាអកុសលមានការឆ្លងមេរោគកូវីដ១៩ គួរតែយកចិត្តទុកដាក់ចំណុចទាំងនេះ៖ ជាទូទៅមនុស្សវ័យក្មេងមានអង្គបដិប្រាណខ្លាំង ប្រសិនបើពួកគេមិនមានជំងឺជាច្រើន (ដូចជា៖ជំងឺបេះដូង, តំរងនោម, ជំងឺថ្លើមជាដើម) ជាទូទៅពួកគេឆាប់ជាសះស្បើយឡើងវិញ។ ការផឹកទឹកច្រើននិងលេបថ្នាំខ្លះនឹងជួយអោយជាសះស្បើយឡើងវិញបាន។

លោក បានបញ្ជាក់ថា មានអ្នកជំងឺជាច្រើនដែលទទួលការព្យាបាល ជារួមពួកគេបានជាសះស្បើយឡើងវិញយ៉ាងល្អប្រសើរ រួមទាំងផ្នែកសួតរបស់ពួកគេផងដែរ។ ជំងឺកូវីដ១៩មានភាពប្រសើរជាងជំងឺ SARS លើកលែងតែអ្នកជម្ងឺធ្ងន់ធ្ងរបំផុតទើបនឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធឈាម ធ្វើអោយប៉ះពាល់ដល់ការហូរឈាមនិងប៉ះពាល់ដល់ថ្លើមតម្រងនោមនិងសួត។

បច្ចុប្បន្ននេះ អ្នកជំងឺជាងមួយរយនាក់ត្រូវបានពិនិត្យមុខងារសួតឡើងវិញ ត្បិតមិនទាន់វិលត្រឡប់មករកកម្រិតធម្មតានៅឡើយទេ ប៉ុន្តែការខូចខាតមិនធំពេកនោះទេ ហើយនឹងជាសះស្បើយបន្តិចម្តងៗ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង