
ថៃ៖ ប្រទេសថៃបានរាយការណ៍ ពីករណីស្លាប់ដំបូងរបស់ខ្លួនបន្ទាប់ពីបានឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង(Omicron )។
មន្ត្រីសុខាភិបាលខេត្តសុងក្លា ភាគខាងត្បូងប្រទេសថៃបានបង្ហាញថា អ្នកស្លាប់គឺជាស្ត្រីអាយុ ៨៦ឆ្នាំ នៅហាតយ៉ៃ ខេត្តសុងក្លា គាត់គឺជាអ្នកជំងឺអាល់ហ្សៃមឺរ ដែលដេកលើគ្រែ ហើយគាត់បានចាក់វ៉ាក់សាំង Pfizer ចំនួន ២ ដូស។ គាត់ត្រូវបានគេជឿថា គាត់បានធ្លងនិងធ្វើរោគវិនិច្ឆ័យថា មានផ្ទុកវីរុសនេះពីចៅប្រុសរបស់គាត់ដែលបានត្រឡប់មកពីភូកេតវិញ ហើយត្រូវបានគេបញ្ជាក់ថា បានឆ្លងមេរោគវីរុសបំប្លែងថ្មី អូមីក្រុង នៅថ្ងៃទី ១២ ខែនេះ។
រហូតមកដល់ពេលនេះ ប្រទេសថៃបានរកឃើញករណីអូមីក្រុង ជាង ១០,០០០ ករណី បន្ទាប់ពីករណីអូមីក្រុង ដំបូងត្រូវបានរកឃើញកាលពីខែមុន។
នៅពេលបញ្ជាក់ពីករណីនេះ អ្នកនាំពាក្យក្រសួងសុខាភិបាលប្រទេសថៃ លោក Ranggu បាននិយាយថា មិនចាំបាច់មានវីធានការរឹតបន្តឹងបន្ថែមទៀតទេនៅក្នុងប្រទេសថៃ៕