Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុគ្រោងនឹងដាក់ឲ្យដំណើរការមុនផែនការកំណត់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលវិនិយោគនិងសាងសង់ដោយក្រុមហ៊ុនចិន គ្រោងនឹងដាក់ឲ្យដំណើរការ នៅខែសីហា ២០២២ខាងមុខនេះ ជាការគ្រោងដាក់ឲ្យប្រើប្រាស់ មុនផែនការកំណត់។ នេះបើតាមលោក ស៊ុង សុខគង់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូននៃប្រទេសកម្ពុជា ទទួលបន្ទុកផ្លូវល្បឿនលឿន។

លោក ស៊ុង សុខគង់ បានថ្លែងថា ដំបូងឡើយ ផ្លូវល្បឿនលឿននេះ គ្រោងនឹងរួចរាល់ នៅឆ្នាំ២០២៣ឯណោះ ប៉ុន្តែដោយសារតែមានអំណោយផលល្អនោះ ផ្លូវមួយខ្សែនេះគ្រោងនឹងរួចរាល់មុនការកំណត់ ហើយអាចដាក់ឲ្យប្រើប្រាស់បាន នៅខែសីហា ២០២២ខាងមុខនេះ ខណៈមកទល់ពេលនេះ គម្រោងសាងសង់ផ្លូវល្បឿនល្បឿនទី១របស់កម្ពុជាមួយនេះ សម្រេចបាន ជាង៨០ភាគរយហើយនោះ។

ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltdចំណាយការវិនិយោគ ប្រមាណ២.០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង