Cctime 6monthsfree desktop
Cc times  web banner kh (2)

កុមារប្រមាណជាង ៧ ពាន់នាក់បានបោះបង់ការសិក្សានៅហូជីមិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កុមារប្រមាណជាង ៧ ពាន់នាក់បានបោះបង់ការសិក្សានៅហូជីមិញ ប្រភពរូប៖ VN Express International

ហូជីមិញ៖ នាយកដ្ឋានអប់រំ និងបណ្តុះបណ្តាលបាននិយាយថា សិស្សប្រហែល ៧,៥០០ នាក់បានបោះបង់ការសិក្សានៅហូជីមិញ ដើម្បីត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ បន្ទាប់ពីរយៈពេលវែងនៃផលប៉ះពាល់កូវីដ១៩។

លោក Trinh Duy Trong ប្រធាននាយកដ្ឋាននយោបាយ និងមនោគមវិជ្ជានៃនាយកដ្ឋានបាននិយាយកាលពីថ្ងៃចន្ទថា ភាគច្រើនជាសិស្សបឋមសិក្សា។ ការស្ទង់មតិនៅតាមសាលារៀន បានរកឃើញថា ឪពុកម្តាយរបស់កុមារភាគច្រើនជាកម្មកររោងចក្រ ដែលមិនមានលទ្ធភាពមើលថែទាំកូននៅពេលពួកគេសិក្សាពីផ្ទះ។

ការរីករាលដាលនៃកូវីដ១៩ ក៏បានបង្ខំគ្រួសារជាច្រើនឱ្យចាកចេញពីទីក្រុង ដោយសារពួកគេមិនអាចចិញ្ចឹមខ្លួនឯងបាន។ លោក Khuu Manh Hung ប្រធាននាយកដ្ឋានអប់រំខណ្ឌទាំង ១២ បាននិយាយថា សាលារៀននឹងសហការជាមួយគ្រួសារ ដើម្បីឲ្យកុមារអាចប្តូរវេណបាន។

រដ្ឋាភិបាលសម្រេចលើយុទ្ធសាស្រ្តនៃការរស់នៅជាមួយជំងឺរាតត្បាត ទីក្រុងហូជីមិញ បានបន្តថ្នាក់រៀនឡើងវិញសម្រាប់សិស្សថ្នាក់ទី ៧ ដល់ទី ១២ ប៉ុន្តែកុមារដែលក្មេងជាងនោះនៅតែនៅផ្ទះដោយសិក្សាតាមអ៊ីនធឺណិត។

គិតត្រឹមពាក់កណ្តាលខែធ្នូ មនុស្សប្រហែល ២.២ លាននាក់នៅទូទាំងប្រទេសបានបោះបង់ចោលទីក្រុង ដើម្បីត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញដោយសារតែផលប៉ះពាល់នៃកូវីដ១៩ ក្នុងនោះមាន៥២៤,០០០ នាក់បានចាកចេញពីទីក្រុងហូជីមិញ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង