Cctime 6monthsfree desktop
Cc times  web banner kh (2)

ប្រធានាធិបតីម៉ិកស៊ិកបានធ្វើតេស្តវិជ្ជមានកូវីដ១៩ជាលើកទី២

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រធានាធិបតីម៉ិកស៊ិកបានធ្វើតេស្តវិជ្ជមានកូវីដ១៩ជាលើកទី២​ ប្រភពរូប ៖ RT

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោក Andrés Manuel López Obrador បានប្រកាសថាលោកបានធ្វើតេស្តវិជ្ជមានសម្រាប់ Covid-19 ជាលើកទីពីរ ក្នុងរយៈពេលតិចជាងមួយឆ្នាំ ហើយឥឡូវនេះនឹងបំពេញភារកិច្ចរបស់គាត់នៅកន្លែងធ្វើចត្តាឡីស័ក។

ប្រធានាធិបតីម៉ិកស៊ិកលោក Andrés Manuel López Obrador បានទទួលការចាក់វ៉ាក់សាំងពេញលេញ ហើយធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ កម្រិតស្រាល។ លោកបានទទួលការចាក់វ៉ាក់សាំងពេញលេញនៅក្នុងខែធ្នូ បានបង្ហាញលទ្ធផលនៃការធ្វើតេស្តវិជ្ជមានរបស់គាត់នៅលើ Twitter កាលពីថ្ងៃចន្ទ។

គាត់បានសរសេរថា "ខ្ញុំនឹងធ្វើចត្តាឡីស័ក ហើយនឹងរក្សាការងារនិងទំនាក់ទំនងស្ទើរតែទាំងអស់ រហូតដល់ខ្ញុំបានធូស្រាល" លោកបន្ថែមថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ិកស៊ិក លោក Adán Augusto López Hernández នឹងតំណាងឱ្យប្រធានាធិបតីនៅក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ដោយផ្ទាល់។

វាជាលើកទីពីរហើយដែលប្រធានាធិបតីម៉ិកស៊ិក បានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសនេះ ក្នុងរយៈពេលតិចជាងមួយឆ្នាំ ដោយបានធ្វើតេស្តវិជ្ជមានកាលពីចុងខែមករា ឆ្នាំ 2021៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង