
ចិន៖ លោក ស៊ី ជីនភីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន កាលពីថ្ងៃទី៤ ខែឧសភានេះក្នុងទិវាយុវជនចិន លោកបានសង្កត់ធ្ងន់ថាឆ្នាំ២០២០នេះ ប្រទេសចិននឹងបញ្ចប់ភារកិច្ចលុបបំបាត់ភាពក្រីក្របំផុត និងកសាងនូវសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ។
យោងតាមវិទ្យុមិត្តភាពខ្មែរចិន លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា ឆ្នាំ២០២០នេះ ប្រទេសចិននឹងបញ្ចប់ភារកិច្ចលុបបំបាត់ភាពក្រីក្របំផុត និងកសាងនូវសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ហើយជាឆ្នាំប្រវត្តិសាស្ត្រដែលចិននឹងសម្រេចទិសដៅភារកិច្ច « សតវត្សរ៍ចំនួន ២ » ទៀតផង យុវជនចិនក្នុងយុគសម័យថ្មី គួរតែបន្តអនុវត្តស្មារតីទិវា ៤ ឧសភា ប្រកាន់ខ្ជាប់ឧត្តមគតិ ខិតខំតស៊ូយ៉ាងមុតមាំក្លាហាន ដើម្បីសម្រេចនូវសុបិនចិនស្តីអំពីស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ស្របតាមឆន្ទៈរបស់បងប្អូនជនរួមជាតិរាប់សែនរាប់លាននាក់។
លើសពីនេះ លោក ស៊ី ជីនភីង ក៏បានតាងនាមមជ្ឈិមបក្សចូលរួមអបអរសាទរ ជូនពរនិងសួរសុខទុក្ខយ៉ាងស្មោះចំពោះយុវជនចិនគ្រប់ជនជាតិទូទាំងប្រទេស។ លោកក៏បានកោតសរសើរចំពោះប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិនដែមបានចូលរួមបម្រើការងារបង្ការ ប្រយុទ្ធប្រឆាំង គ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩យ៉ាងអង់អាចក្លាហាន ដែលបានបង្ហាញនូវស្មារតីហ៊ានទទួលខុសត្រូវរបស់យុវជនចិននាសម័យបច្ចុប្បន្នផងដែរ៕