Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្មករវៀតណាមជាង២លាននាក់បានបោះបង់ចោលទីក្រុងធំៗ ក្រោយរងផលប៉ះពាល់កូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កម្មករវៀតណាមជាង២លាននាក់បានបោះបង់ចោលទីក្រុងធំៗ ក្រោយរងផលប៉ះពាល់កូវីដ១៩ ប្រភពរូប៖ VN Express International

វៀតណាម៖ ការិយាល័យស្ថិតិទូទៅ (GSO) បានប្រកាសកាលពីពេលថ្មីៗនេះថា កម្មករប្រហែល ២.២ លាននាក់បានចាកចេញពីទីក្រុងធំៗរបស់ប្រទេសវៀតណាម ហើយត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ ដោយសារតែផលប៉ះពាល់ដ៏យូរអង្វែងនៃកូវីដ១៩។

ការិយាល័យស្ថិតិទូទៅ បាននិយាយថា គិតត្រឹមថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ កម្មករប្រហែល ៥២៤,០០០ បានចាកចេញពីទីក្រុងហូជីមិញ និង កម្មករ ៤៤៧,០០០ នាក់ចេញពីទីក្រុងហាណូយ ខណៈ កម្មករ ៦០០,០០០ នាក់បានចាកចេញពីមូលដ្ឋានភាគខាងត្បូងវៀតណាម និងជាង ៦៧៦,០០០ ក្នុងតំបន់ផ្សេងទៀត។

ភាគច្រើននៃអ្នកដែលត្រឡប់មកផ្ទះវិញ គឺជាកម្មករក្រៅផ្លូវការ ដោយរងផលប៉ះពាល់ភ្លាមៗ ក្រោយបទបញ្ជារកូវីដ១៩។ ក្នុងចំណោមអ្នកដែលបានចាកចេញមានកម្មករប្រហែល ៨៣៩,០០០ នាក់មានអាយុ ១៥ ឆ្នាំឡើងទៅ។

នៅដំណាច់ឆ្នាំ ២០២១ ទីផ្សារការងារក៏បានបង្ហាញពីសញ្ញានៃការងើបឡើងវិញខ្លះៗដែរ ហើយចំនួនអ្នកដែលមានការងារធ្វើ និងប្រាក់ចំណូលប្រចាំខែជាមធ្យមបានកើនឡើង ខណៈដែលអត្រាគ្មានការងារធ្វើបានថយចុះបើធៀបនឹងត្រីមាសទីបីនៃឆ្នាំ២០២១។

ចំនួនកម្មករនិយោជិតដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅមានចំនួន ៤៩.១ លាននាក់ ឬ ១.៨ លាននាក់ច្រើនជាងត្រីមាសមុន។ អត្រាគ្មានការងារធ្វើបានធ្លាក់ចុះពី ៣.៩៨ ភាគរយទៅ ៣.៥៦ ភាគរយពីត្រីមាសមុន ខណៈដែលប្រាក់ចំណូលជាមធ្យមប្រចាំខែបានកើនឡើងពី ១៣០,០០០ ដុង ដល់ ៥.៣ លានដុង ($232.97) ។

ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណូលជាមធ្យមរបស់កម្មករនៅឆ្នាំ ២០២១ បានធ្លាក់ចុះពី ៧.០៣ លានដុង ទៅ ៦.៥ លានដុងធៀបនឹងឆ្នាំ ២០២០ ។ នេះមានន័យថាអាជ្ញាធរចាំបាច់ត្រូវមានគោលនយោបាយសុខុមាលភាពសង្គម ដើម្បីជួយប្រជាជនទទួលបានការងារនាពេលខាងមុខ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង