
អង់គ្លេស៖ អង់គ្លេសបានបញ្ជូនពេទ្យទាហាន ២០០ នាក់ទៅមន្ទីរពេទ្យ NHS នៅទីក្រុងឡុងដ៍ ចំពេលមានការខ្វះខាតបុគ្គលិកយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យការថែទាំអ្នកជំងឺកូវីដ១៩ ប្រឈមនឹងហានិភ័យខ្ពស់។
ពេទ្យទាហាន ត្រូវបានប្រគល់ភារកិច្ចឱ្យជួយមន្ទីរ NHS យ៉ាងហោចណាស់ ២៤ ដែលបានប្រកាសពីឧប្បត្តិហេតុធ្ងន់ធ្ងរចំពេលកង្វះបុគ្គលិក នាំឲ្យមានដែលហានិភ័យក្នុងការសម្របសម្រួលសមត្ថភាពរបស់ពួកគេក្នុងការថែទាំអ្នកជំងឺ និងផ្តល់សេវាកម្មអាទិភាព។
ក្រសួងការពារជាតិ បានបញ្ជាក់កាលពីថ្ងៃសុក្រថា បុគ្គលិកយោធាចំនួន ២០០ នាក់នឹងត្រូវដាក់ពង្រាយសម្រាប់រយៈពេល ៣ សប្តាហ៍ខាងមុខ ដើម្បីបំពេញចន្លោះប្រហោង ដោយសារបុគ្គលិកត្រូវដាក់ឱ្យនៅដាច់ដោយឡែក បន្ទាប់ពីឆ្លងឆ្លងកូវីដ១៩។
កម្លាំងភាគច្រើន នឹងត្រូវដាក់នៅមន្ទីរពេទ្យទីក្រុងឡុងដ៍ ដោយទីក្រុងនេះ បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការផ្ទុះឡើងអូមីក្រុង ដែលជំរុញឱ្យសេវាវេជ្ជសាស្រ្តលើសពីដែនកំណត់របស់ពួកគេ។
ទន្ទឹមនឹងពេទ្យយោធានៅក្នុងមន្ទីរពេទ្យ កងទ័ពអង់គ្លេសនឹងផ្តល់អ្នកឆ្លើយឆ្លងចំនួន ៣២ នាក់ ដើម្បីជួយដល់សេវាសង្គ្រោះបន្ទាន់នៅកណ្តាលភាគខាងត្បូង រហូតដល់ចុងខែមីនា។ នេះបន្ទាប់ពីមានរបាយការណ៍ថា អ្នកជំងឺខ្លះដែលសង្ស័យថា ដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូង ដោយសាររង់ចាំរថយន្តសង្គ្រោះយូរពេក។
របាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា គណៈកម្មាធិការសុខភាព និងការថែទាំសង្គមបានព្រមានថា ការឆ្លងដ៏សម្បើមបានធ្វើឲ្យអ្នកជំងឺ ៥.៨ លាននាក់ដែលកំពុងរង់ចាំការព្យាបាល។
ចក្រភពអង់គ្លេសបានកត់ត្រាការឆ្លងកូវីដ១៩ ប្រចាំថ្ងៃថ្មីចំនួន ១៩៤,៧៤៧ ដែលនាំឱ្យចំនួនករណីសរុបក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងមកនេះ កើនឡើងដល់ជាង ១.១ លាននាក់៕